Dilraba ស្អាតហើយចិត្តល្អទៀត តែងជួយមិត្តៗក្នុងពេលលំបាក

//s9.kh1.co/b1/b1d8821ea1381106fe7ac781606381d91a22b24c.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ជាតារាស្រីរាងតូចច្រឡឹងទេសោះ តែ Dilraba តែងតែបង្ហាញពីសកម្មភាព ក្នុងការជួយមិត្តសិល្បៈការិនី ដែលពិបាកក្នុងការដើរនៅលើឆាកជាមួយនឹង ឈុតសម្លៀកបំពាក់ និងស្បែកជើងកែងចោទ

ចិន៖ ថ្មីៗនេះ អ្នកសរសេរប្លុកចិនជាច្រើន ចែករំលែកពីទិដ្ឋភាពដ៏រំជើបរំជួល របស់ តារាស្រី Dilraba នៅក្នុងពេលបង្ហាញខ្លួនក្នុងកម្មវិធីម្ដងៗ នាងតែងតែបង្ហាញពីទឹកចិត្តក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសចំពោះ សិល្បៈការិនី ដែលបានមកជាមួយនឹងឈុតសំពត់ខ្លី ឬ រ៉ូបវែង និងស្បែកជើងកែងខ្ពស់ៗ ដែលពិបាកដើរចុះជណ្តើរ រួមទាំងធ្វើការបំលាស់ទី ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈរូបភាពទាំងនោះ អ្នកគាំទ្រជាច្រើន បានកោតសរសើរចំពោះសកម្មភាពរបស់នាង ព្រោះមិនត្រឹមតែមានរូបសម្រស់ដ៏ស្រស់សោភានោះទេ នាងថែមទាំងមានទឹកចិត្ត និងធ្វើឲ្យអ្នកដែលនៅក្បែរនាង មានអារម្មណ៍ថា មានសុវត្ថិភាពជានិច្ច ទៀតផង។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគេមិនត្រឹមតែចំពោះតារាស្រីនោះទេ សូម្បីតែតារាប្រុសៗ នៅក្នុងពេលដែលបានលេងហ្គេមជាមួយគ្នា នាងក៏បានបង្ហាញពីការយកចិត្តទុកដាក់ បញ្ចេញកាយវិការការពារ ចៀសវាង កុំឲ្យមានគ្រោះថ្នាក់ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba 
Dilraba 
Dilraba 
Dilraba 
Dilraba 
Dilraba 
Dilraba បង្ហាញសកម្មភាពក្នុងការជួយមិត្តៗសិល្បៈ

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T