បរទេស៖ យោងតាមគេហទំព័រ BillBoard បានរាយការណ៍មកថា តារាចម្រៀងស្រីសញ្ជាតិកាណាដា Celine Dion ត្រូវបានគេស្នើសុំឱ្យបង់ប្រាក់ចំនួន ១៣ លានដុល្លារអាមេរិក ទៅដល់អតីតអ្នកចាត់ការលោក Rob Prinz ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ តារាចម្រៀងស្រីរូបនេះ និងមេធាវីរបស់នាង បាននិយាយថាពួកគេនឹងឡើងទៅតុលាការបន្ទាប់ពីគណៈកម្មការផ្នែកការងារ រដ្ឋ Californiaបានស្នើសុំឱ្យតារាចម្រៀងរូបនេះ បង់លុយឲ្យទៅដល់ អតីតអ្នកចាត់ការ។ មិនត្រឹមតែប៉ុណ្ណោះ រូបនាង ក៏បានពោលពាក្យបន្ថែមថា៖
ក្នុងនោះផងដែរ ទាក់ទិនរឿងចម្រូសចម្រាសនេះ បានចាប់ផ្តើមនៅពេលដែលតារាចម្រៀងស្រីរូបនេះ បានចុះកុងត្រាជាមួយក្រុមហ៊ុន AEG កាលពីឆ្នាំ ២០១៧។ ក្រោមកិច្ចព្រមព្រៀងរវាង Celine និង AEG តារាចម្រៀងរូបនេះអាចរកប្រាក់បាន ៤៨៩ លានដុល្លារ បូករួមនឹងការប្រគុំតន្រ្តីផងដែរ។
ហេតុដូច្នេះ នេះមានន័យថាអតីតអ្នកចាត់ការ តារាស្រីវ័យ៥២ឆ្នាំរូបនេះ នឹងទទួលបាន ១៣ លានដុល្លារចំនួននេះត្រូវបង់ជាបណ្តើរ ៗ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៦ យោងទៅតាមលក្ខខណ្ឌរបស់ Rob Prinz ទទួលបានកំរៃជើងសារពី ១,៥ ទៅ ៣% ពីកិច្ចសន្យារបស់តារាចម្រៀងស្រី។
យ៉ាងណាមិញ ជម្លោះរវាងភាគីទាំងពីរ មានចាប់តាំងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ មកម្លេះ រហូតឈានដល់បានបណ្តេញអ្នកគ្រប់គ្រងរបស់ខ្លួន។ បន្ទាប់មក Prinz បានដាក់ពាក្យសុំទៅ ទីភ្នាក់ងាររដ្ឋដើម្បីដោះស្រាយវិវាទការងារ ដើម្បីដោះស្រាយជម្លោះរវាងសិល្បករ និងអ្នកគ្រប់គ្រងនិងភ្នាក់ងារដូច្នេះដែរ៕
សូមទស្សនារូបខាងក្រោម៖