ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរភេស្ជៈគោជល់ ជំនួបរវាងកីឡាករ អេលីត ចំរើន និងកីឡាករ សោម វិឆ័យ បានធ្វើឱ្យអ្នកបានទស្សនាសរសើរមិនដាច់ពីមាត់ថា ល្អមើល និងជក់ចិត្តតែម្ដង ហើយក្នុងការប្រកួតនេះផងដែរ ជាលទ្ធផល អេលីត ចំរើន ជាអ្នកទទួលជ័យជម្នះដោយពិន្ទុ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយរូបគេនឹងត្រូវទៅជួបជាមួយកីឡាករ ម៉ឺន មេឃា ដែលគ្រប់គ្នាដឹងថា ជាកូនប្រុសរបស់ស្ដេចប្រដាល់ប្រចាំស្រុកខ្មែរ គឺលោក អេ ភូថង ។ ចំពោះជំនួបរបស់កីឡាករ អេលីត ចំរើន និង ម៉ឺន មេឃា អាចនឹងកក្រើកសង្វៀននេះម្ដងទៀត ដោយសារកីឡាករទាំងពីរ សុទ្ធសឹងតែជាកីឡាលំដាប់ជួរមុខស្រុកខ្មែរ ហើយក៏ជាកីឡាករកំពុងឡើងកូដខ្លាំងនាពេលបច្ចុប្បន្ននេះ ។
គួរបញ្ជាក់ផងដែរថា កីឡាករទាំងពីរពុំដែលមានប្រវត្តិជួបគ្នាម្ដងណានោះទេ ហើយបើកីឡាកររូបណាឈ្នះ នឹងត្រូវជួបជាមួយកីឡាករ ឃីម បូរ៉ា ដែលកំពុងរង់ចាំកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងពីរ ដើម្បីធ្វើការប្រកួតដណ្ដើមខ្សែក្រវាត់តែម្ដង រវាងអ្នកលេខ១ក្នុងក្រុមទី១ និងអ្នកលេខ១ ក្នុងក្រុមទី២ ៕