កូរ៉េខាងត្បូង ៖ ក្នុងនាមជាសិស្សច្បង និងសិស្សប្អូន ក្នុងផលិតកម្មតែមួយ Sandara Park និងសមាជិកក្រុម BLACKPINK តែងតែបង្ហាញទំនាក់ទំនងដ៏ល្អ និងកក់ក្តៅរវាងគ្នានឹងគ្នា ឲ្យអ្នកគាំទ្របានឃើញជារឿយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទំនាក់ទំនងដ៏ល្អរបស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយជាខ្លាំង ពិសេសក្នុងនាមជា YG Fans ពួកគេពិតជាចង់ឃើញ តារាស្រីប្រុសរួមផលិតកម្មទាំងអស់ មានទំនាក់ទំនងគ្នាល្អ និងជិតស្និទ្ធគ្នា ដូចជាបងប្អូន៕
ខាងក្រោមនេះ ជាចំណុចតូចៗបង្ហាញថា Sandara Park និងសមាជិកក្រុម BLACKPINK តែងតែបង្ហាញទំនាក់ទំនងល្អនឹងគ្នា ៖
១. Sandara បានបង្ហាញក្តីស្រលាញ់ចំពោះ Lisa ក្រុម BLACKPINK ជាសាធារណៈ
នៅពេលដែល Sandara ស្ថិតនៅក្នុងទីក្រុងម៉ានីល នាងបានឃើញផ្ទាំងប៉ាណូពណ៌ទឹកក្រូចដ៏ធំមួយ នៅចំងាយដ៏ឆ្ងាយ ប៉ុន្តែនាងអាចមើលដឹងថា ជារូបសិស្សប្អូនរបស់នាង គឺLisa ដូច្នេះនាងបានថតរូបនោះ ហើយបង្ហោះក្នុង IG story របស់នាង។


២. Jisoo បានទៅទស្សនាការសម្ដែងរបស់ Dara ដោយយកបាច់ផ្កាទៅ Surprise តែម្ដង
Sandara Park គឺជាសមាជិកម្នាក់ នៃរឿង One Step ហើយនាងបានអញ្ជើញ Jisoo ក្រុម BLACKPINK មកទស្សនា នៅថ្ងៃចាក់បញ្ចាំងរឿងនេះដំបូង។ Jisoo បានធ្វើការបង្ហោះ នៅលើបណ្តាញ Instagram បង្ហាញពីក្តីស្រលាញ់ចំពោះ Sandara Park និងអរគុណនាង ដែលតែងតែស្រលាញ់ BLACKPINK។
ខ្ញុំចង់បង្ហោះវា កាលពីម្សិលមិញប៉ុន្តែខ្ញុំយឺតពេល! ខ្ញុំបានធ្វើឱ្យបងស្រី Dara ភ្ញាក់ផ្អើល ក្នុងពេលដែលខ្សែភាពយន្ត #OneStep របស់គាត់ បានចាក់បញ្ចាំង! បងស្រី Dara តែងតែយកចិត្តទុកដាក់ និងស្រលាញ់ពួកយើង។ គាត់ស្រស់ស្អាត និងបញ្ចេញពន្លឺ នៅក្នុងខ្សែភាពយន្ត។ ជាការពិត គាត់គឺពូកែបំផុត! សូមអរគុណច្រើន ចំពោះការអញ្ជើញ!
Dara ក៏បានបង្ហោះសារ បង្ហាញពីការអរគុណចំពោះ Jisoo ផងដែរ។ នាងក៏បានលេងសើចនឹង Jinwoo សមាជិកក្រុម WINNER ដែលមិនបានបង្ហាញមុខ នៅក្នុងរូប។ មិនត្រឹមតែប៉ុណ្ណឹងទេ នាងថែមទាំងបានផ្តល់សារគាំទ្រដល់ WINNER ដែលជិតនឹង Come Back នៅពេលនោះទៀតផង។
Aaaagh ពិតជាស្រស់ស្អាតណាស់ ~~~> Cutie Line’s maknae គឺ Jisoo បានក៏ចូលមកមើលដែរ។ សូមអរគុណ ~ តើគួរឲ្យស្រលាញ់ណាស់មែនទេ? ហេហេ .. ចុះឯណា Jinwoo? ខ្ញុំកំពុងទន្ទឹងរង់ចាំ ការវិលត្រលប់របស់ WINNER ផងដែរ។ Woww អស្ចារ្យណាស់ គួរឲ្យស្រលាញ់ណាស់!
៣. Jennie បង្ហាញក្ដីស្រលាញ់ទៅកាន់ Sandara Park និង Park Bom លើបទចម្រៀង First Snow របស់ពួកគេ

៤. Dara បានសរសើរសិស្សប្អូនរបស់នាង
មុនពេល Jisoo បង្ហាញខ្លួនជាសមាជិកក្រុម BLACKPINK នាងបានបង្ហាញខ្លួន នៅក្នុងរឿង K-Drama ល្បី មានចំណងជើងថា The Producers ពេលនោះនាងនៅក្បែរ Sandara Park និង Seungyoon ក្រុម WINNER ។ Sandara Park បានធ្វើការបង្ហោះ លើគណនី Instagram របស់នាង ដោយបង្ហាញពីក្តីស្រលាញ់ចំពោះពួកគេទាំងពីរ!
ជាមួយប្អូនៗដ៏ស្រស់ស្អាតរបស់ខ្ញុំ _ ^