មិនសរសើរមិនបាន! មកមើលកំណត់ត្រាល្អៗទាំង១២ដែល Haaland សម្រេចបាននៅក្នុងឆ្នាំ២០២០នេះ

//s9.kh1.co/93/93a4ba3abd7ffe6e4faf9300b7d11cf5f4467f76.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Erling Haaland បានបង្កើតកំណត់ត្រាល្អៗចំនួន១២នៅក្នុងឆ្នាំ២០២០នេះ

បរទេស៖ គិតត្រឹមវ័យ២០ឆ្នាំ ខ្សែប្រយុទ្ធ Erling Haaland បានបង្កើតកំណត់ត្រាដ៏គួរឲ្យស្ញើចសរសើរជាច្រើន មិនថាលេងឲ្យក្លិប Borussia Dortmund, RB Salzburg ឬក៏ជម្រើសជាតិន័រវែសនោះទេ។ ហើយខាងក្រោមនេះជាកំណត់ត្រាល្អៗទាំង១២ ដែលរូបគេសម្រេចបាននៅក្នុងឆ្នាំ២០២០នេះ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland
Erling Haaland
  • ផ្ទេរពី RB Leipzig មករួមជាមួយ Borussia Dortmund ដែលជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត
  • រកបានដល់ទៅ២៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៩ប្រកួតដំបូងនៅក្នុងក្របខ័ណ្ឌ Bundesliga 
  • រដូវកាលមុន (គិតចាប់ពីដើមឆ្នាំ២០២០មក) រូបគេប្រើរយៈពេលនៃការប្រកួតតែ៨១.៧នាទីប៉ុណ្ណោះ ដើម្បីរកបានមួយគ្រាប់ (មានតែ Robert Lewandowski ប៉ុណ្ណោះដែលមានស្ថិតិលើសកីឡាកររូបនេះ)
  • ជាកីឡាករវ័យក្រោម២០ឆ្នាំដំបូងគេបង្អស់ ដែលអាចរកគ្រាប់បានឲ្យក្លិបពីរផ្សេងគ្នា (Salzburg & Dortmund) នៅក្នុងពានរង្វាន់ UEFA Champions League 
  • ជាកីឡាករដែលរកបាន១០គ្រាប់លឿនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ Champions League
  • ជាប់ឈ្មោះជាកីឡាករដែលស៊ុតបានច្រើនជាងគេលំដាប់ទី៤ក្នុងចំណោមលីគធំៗទាំង៥នៅទ្វីបអឺរ៉ុបឆ្នាំ២០២០នេះ (ឈរពីក្រោម Cristiano Ronaldo, Robert Lewandowski និង Ciro Immobile)
  • ស៊ុតបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន៥ប្រកួតឲ្យជម្រើសជាតិន័រវែសក្នុងឆ្នាំ២០២០នេះ
  • រកបាន Hat-trick (៣គ្រាប់ក្នុង១ប្រកួត) លើកទី៨របស់ខ្លួន ក្នុងជំនួបរវាង ន័រវែស និង រ៉ូមានី នៃពានរង្វាន់​ Nations League កន្លងមកនេះ
  • ជាកីឡាករដែលរកគ្រាប់បានមុនគេ ក្រោយពេលបើកឲ្យមានការប្រកួតឡើងវិញនៃលីគកំពូលៗរបស់អឺរ៉ុបប៉ុន្មានខែមុននេះ
  • ទទួលបានពានរង្វាន់កីឡាករល្អដាច់គេប្រចាំខែនៅ Bundesliga លើកទី១ក្នុងអាជីពរបស់គេ
  • ជាប់ឈ្មោះក្នុងបញ្ជីកីឡាករ១១នាក់ដំបូងល្អបំផុតប្រចាំទស្សនាវដ្តី European Sports Media
  • ទទួលបានមេដាយនៃការគ្រងជើងឯកលីគកំពូលប្រទេសស្វីសពី RB Salzburg បើទោះបីជាបានផ្លាស់មក Dortmund ទៅហើយក្ដី៕
Erling Haaland
Erling Haaland

ប្រភព givemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T