ឥណ្ឌា៖ សុនខអនាថាមួយក្បាល ដែលត្រូវពិកាជើងមុខទាំងពីរ បន្ទាប់ពីរថភ្លើងរត់កាត់កាលពីឆ្នាំមុន ពេលនេះកំពុងរៀនដើរជាថ្មីម្ដងទៀតដោយប្រើជើងសិប្បនិម្មិត ក្រោយចំណាយពេលព្យាបាលពេញ១ឆ្នាំមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Ravi Dubey ដែលជាប្រធានអង្គការ PFA បានឲ្យដឹងថា សុនខអាយុ៣ឆ្នាំមួយក្បាលនេះ ឈ្មោះ Rocky ត្រូវបានគេជួយសង្គ្រោះចេញពីផ្លូវរថភ្លើង ដែលស្ថិតនៅទីក្រុង Faridabad រដ្ឋ Haryana កាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ និងបញ្ជូនវាទៅកាន់គ្លីនិកពេទ្យសត្វមួយកន្លែង។ វាត្រូវបានគេបញ្ចូលឈាមជំនួយ ហើយរបួសជើងមុខធ្ងន់ធ្ងរពេកមិនអាចព្យាបាលបានឡើយ ទើបតម្រូវឲ្យកាត់ចេញ ខណៈជើងក្រោយរបស់វាក៏រងរបួសផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីព្យាបាលអស់រយៈពេល១ឆ្នាំមក សុនខ Rocky ពេលនេះចាប់ផ្ដើមរឹងមាំឡើងវិញ និងកំពុងព្យាយាមដើរទៀតផង។ ហើយចាប់ពីពេលនេះទៅ សុនខដ៏កម្សត់នេះ លែងអនាថាដូចមុនទៀតហើយ ដោយវាត្រូវបានគេយកទៅចិញ្ចឹមនៅប្រទេសអង់គ្លេស ដែលទើបតែហោះចេញពីទីក្រុងញូដេលី ទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃពុធកន្លងទៅនេះ។
ដោយឡែក បើយោងតាមសារព័ត៌មានឥណ្ឌាបានចុះផ្សាយថា តួលេខនៃសុនខអនាថាក្នុងប្រទេសនេះ ត្រូវគេប៉ាន់ស្មានថា មានប្រហែល ៣០លានក្បាលឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖







