បរទេស៖ ថ្មីៗនេះ ម្ចាស់ផ្ទះថ្មី ដែលបានទិញផ្ទះតារាចម្រៀងរ៉េប Eminem ក្នុងឆ្នាំ២០១៧រួចមក បានសម្រេចចិត្តដាក់ផ្ទះដ៏ធំស្កឹមស្កៃលក់ក្នុងតម្លៃដ៏ថ្លៃមហាសាល ក្នុងសម័យកូវីដ១៩នេះផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក អតីតផ្ទះតារាចម្រៀងរ៉េបមួយនេះ ត្រូវបានដាក់លក់ក្នុងបណ្តាញសង្គមតម្លៃ៣,៣៧ លានដុល្លារសហរដ្ឋអាមេរិក ហើយមានទំហំ១៦២៥ម៉ែត្រការ៉េ វាមានបន្ទប់គេង ៦ និងបន្ទប់ទឹករហូតដល់ ១០ ក្រៅពីនេះទៀតរួមមានទាំង អាងហែលទឹក អាងទឹកក្តៅ ស្រះទឹកឯកជន យានដ្ឋានបីឡាននិងផ្ទះបាយនិង កន្លែងផ្សេងៗទៀតដែលមានលក្ខណៈធំទូលាយផងដែរ។
យ៉ាងណាមិញ ម្ចាស់ផ្ទះចុងក្រោយ ដែលបានទិញមកពីតារាចម្រៀងEminem នៅក្នុងឆ្នាំ២០១៧ ដោយក្នុងតម្លៃប្រហែលជា២ លានដុល្លារសហរដ្ឋអាមេរិក ដោយពេលនោះ ត្រូវបានគេផ្ទះដាក់លក់វិញក្នុងពេលថ្មីៗ ក្នុងតម្លៃ ៣,៣៧លានដុល្លារសហរដ្ឋអាមេរិក ផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖