កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ Son Ye Jin ត្រូវបានគេផ្តល់តួនាទីនៅក្នុងខ្សែភាពយន្តហូលីវូដរឿង " Cross " ដែលដឹកនាំដោយលោក Andrew Niccol ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយ Elle កំពូលតារាសម្តែងស្រី Son Ye Jin បាននិយាយអំពីភាពជោគជ័យដ៏យូរអង្វែងក្នុងអាជីពសម្ដែងរបស់នាងក៏ដូចជាការផ្តល់ជូនថ្មីៗដែលនាងបានទទួលពីខ្សែភាពយន្តហូលីវូដផងដែរ។
Son Ye Jin ដែលបានបង្ហាញការផ្លាស់ប្តូរមិនចេះរីងស្ងួតក្នុងរយៈពេលនៃអាជីពដ៏យូរលង់ជាង ២០ ឆ្នាំរបស់នាងដោយបានសង្កត់ធ្ងន់ថានៅពេលដែលនាងឆ្លងកាត់ឧបសគ្គខ្លះនាងមិនដែលឈប់សម្រាកដោយស្ម័គ្រចិត្តឡើយ។
ម៉្យាងវិញទៀត Son Ye Jin បានលើកឡើងអំពីពាក្យចចាមអារ៉ាមថ្មីៗនេះជុំវិញរឿងរ៉ាវដែលនាងបានទទួលតួនាទីពីខ្សែភាពយន្តហូលីវូដដែលដឹកនាំដោយលោក Andrew Niccol ផងដែរ។
ខណៈពេលដែលបញ្ជាក់ថានាងនៅតែស្ថិតក្នុងដំណើរការនៃការពិគ្រោះយោបល់នោះ Son Ye Jin បានសារភាពថានាងមិនមានចិត្ដលោភលន់ចំពោះការផ្តល់ជូននោះទេ ហើយនាងពិតជាភ័យខ្លាចនៅគ្រាដំបូង។
ប៉ុន្តែទោះបីជាមានភាពភ័យខ្លាចក្នុងការសម្ដែងជាភាសាបរទេសក៏ដោយក៏ Son Ye Jin បានសង្កត់ធ្ងន់ថានាងសុខចិត្តទទួលយកបញ្ហាប្រឈមថ្មីៗ។
តើនាងនឹងបញ្ចប់ការសម្តែងក្នុងភាពយន្តហូលីវូដលើកដំបូងរបស់នាងទេ? អ្នករាល់គ្នានឹងត្រូវរង់ចាំមើល៕
ប្រភព៖ Koreaboo