ភ្នំពេញ៖ ក្នុងពេលកន្លងមកនេះតារាសម្ដែងប្រុសដែលធ្លាប់មានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន លោក ជុំ ស៊ីថា មិនសូវជាបានឃើញចូលរួមសម្តែងនៅក្នុងខ្សែភាពយន្ត ឬការងារផ្សេងៗនៅក្នុងរង្វង់សិល្បៈនោះទេ ដោយឃើញលោកភាគច្រើនបានចំណាយពេលវេលា និងបំពេញតួនាទីជាស្វាមីដ៏ល្អនៅក្បែរប្រពន្ធកូនស្ទើរតែគ្រប់ពេលវេលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែកន្លងមកនេះលោកបានបង្ហាញពីដំណឹងដ៏រំភើបដែលភរិយារបស់លោកកំពុងពពោះ ដែលទទួលបានកូនភ្លោះដល់ទៅ៣ រូបនៅក្នុងផ្ទៃ។ គ្រាន់តែបង្ហាញរូបភាពបែបនេះបានធ្វើឲ្យណ្តាលអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលនិងបានជួនពរលោកនិងភរិយាមានសុខភាពល្អថែមទៀតផង។
ជាក់ស្តែងក្នុងថ្ងៃនេះ លោកក៏បានបង្ហោះនូវរូបភាពបង្ហាញរូបភាពផ្ទៃពោះរបស់ប្រពន្ធនិងកូនភ្លោះបីរូបនោះ ដោយភ្ជាប់នូវសារមួយដ៏មានសុភមង្គលថា "ភ្លោះ3 ប្រុស2 ស្រី1 ត្រៀមរួចរាល់ហើយសម្រាប់ខែក្រោយ"។
យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងនេះតាមរយៈបណ្តាញគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ក៏មានបណ្តាលអ្នកគាំទ្រមួយចំនួនបានអបសាទរ និងជូនពរភរិយានិងកូនភ្លោះទាំងបីរូបនោះឲ្យមានសុខភាពល្អ និងសម្រាលបានដោយជោគជ័យផងដែរ៕
សូមទស្សនារូបភាពនៅខាងក្រោមនេះ៖