មណ្ឌលគីរិ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ស្របពេលដែលក្មេងស្រីម្នាក់នៅក្នុងខេត្តមណ្ឌលគីរី បានទម្លាយនូវបំណងប្រាថ្នារបស់ខ្លួន ដោយចង់ក្លាយទៅជាគ្រូបង្រៀន និងជាតារាល្បីប្រចាំប្រទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែគួបផ្សំនឹងរូបសម្បត្តិស្រស់សោភាផងនោះ ក្មេងរូបនេះត្រូវបានមហាជនជាច្រើនបានជូនពរឲ្យនាងបានសម្រេចក្តីបំណង បូករួមនឹងការចាប់អារម្មណ៍ស៊ែរព្រោងព្រាត ពេញបណ្តាញសង្គមតែម្តង។ មិនបានប៉ុន្មានផង វីដេអូមួយបានផ្ទុះសារជាថ្មី ខណៈពេលដែលក្មេងសម្បុលខ្មៅស្រអែមរូបនេះ បានបញ្ចេញនូវសមត្ថភាពបានច្រៀងនៅក្នុងបទចម្រៀងមួយបទ ដែលស្តាប់ទៅពិតជាពីរោះគួរឲ្យចង់ស្តាប់តែម្តង។
បន្ទាប់ពីបានស្តាប់ប្អូនស្រីបានច្រៀងរួច មហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលនៅក្មេងសោះមានបំណងប្រាថ្នាធំ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែសមត្ថភាពវិញក៏មិនណយ អាចច្រៀងលើកដាក់សម្លេងបានយ៉ាងល្អ សាកសមជាតារានាពេលអនាគតតែម្តង៕
សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖