ដូចខ្លាំងម្ល៉េះ! បើមិនប្រាប់ ប្រហែលគិតថាអ្នកអានព័ត៌មានរូបនេះ ជាមនុស្សពិត (មានវីដេអូ)

//s9.kh1.co/45/456c32cff2054390abffe2e020917508b26857ca.png
សង្គម

 ១៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ ទូរទស្សន៍កូរ៉េខាងត្បូង MBN បានចាប់ផ្ដើមផ្សាយព័ត៌មានតាមអ៊ីនធឺណេត ដោយប្រើប្រាស់អ្នកអានព័ត៌មានសិប្បនិម្មិត (AI) ដែលមានរូបសម្រស់ និងសំឡេងដូចជាមនុស្សពិតៗអ៊ីចឹង។

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ទូរទស្សន៍កូរ៉េខាងត្បូង MBN បានចាប់ផ្ដើមផ្សាយព័ត៌មានតាមអ៊ីនធឺណេត ដោយប្រើប្រាស់អ្នកអានព័ត៌មានសិប្បនិម្មិត (AI) ដែលមានរូបសម្រស់ និងសំឡេងដូចជាមនុស្សពិតអ៊ីចឹង។ អ្នកអានព័ត៌មាន AI រូបនោះ មានឈ្មោះថា គីម ជូ ហា ដែលបានចម្លងកាយវិការ និងសំឡេងពីអ្នកអានពិតឈ្មោះ គីម ជូ ហា តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធឺណេតយល់ថា អ្នកអានព័ត៌មាន AI ប្រហែលល្អជាងអ្នកអានព័ត៌មានពិតមួយចំនួនទៅទៀត ពីព្រោះតែពួកគេអានបានច្បាស់ជាង។ រីឯអ្នកខ្លះទៀត ជឿថាអ្នកអានព័ត៌មានប្រភេទនេះប្រាកដជាអាចផ្លាស់ប្ដូរមុខមាត់ និងសំឡេងបាន ដូច្នេះពួកគេចង់ឃើញអ្នកអានទាំងនោះ គឺជាតារាល្បីៗ។

ទោះជាយ៉ាងណា មនុស្សមួយចំនួនក៏ព្រួយបារម្ភថា អ្នកអានព័ត៌មាន AI នឹងមកជំនួសការងាររបស់ពួកគេ។ ជាក់ស្ដែង មនុស្សម្នាក់បាននិយាយថា៖

ខ្ញុំខ្លាចថាបច្ចេកវិទ្យា AI នឹងមិនជំនួសត្រឹមតែអ្នកអានព័ត៌មានប៉ុណ្ណោះទេ តែរួមទាំងអ្នកផលិតកម្មវិធី អ្នកកាន់កាមេរ៉ា អ្នកសម្របសម្រួល និងអ្នកនិពន្ធជាដើម។

សម្ដីអ្នកលេងអ៊ីនធឺណេត

គួរឲ្យដឹងដែរថា សម្រាប់ប្រទេសកូរ៉េខាងត្បូងកន្លងមក មិនមែនមានតែទូរទស្សន៍ MBN ប៉ុណ្ណោះទេ ប៉ុន្ដែប៉ុស្ដិ៍ទូរទស្សន៍ YTN Plus និង KBS ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដែលអាចផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍បានយ៉ាងឆាប់រហ័សផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អ្នកអានព័ត៌មាន AI ឈ្មោះ  គីម ជូ ហា
អ្នកអានព័ត៌មាន AI ឈ្មោះ  គីម ជូ ហា
អ្នកអានព័ត៌មាន AI ឈ្មោះ  គីម ជូ ហា
អ្នកអានព័ត៌មាន AI ឈ្មោះ គីម ជូ ហា
មនុស្សពិតខាងឆ្វេង មនុស្ស AI ខាងស្ដាំ
មនុស្សពិតខាងឆ្វេង មនុស្ស AI ខាងស្ដាំ
មនុស្សពិត
មនុស្សពិត
វីដេអូ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T