ភ្នំពេញ៖ មហាជនប្រាកដជាបានស្គាលរួចមកហើយនូវកំពូលតារាចម្រៀងស្រីជួរមុខ និងលេចធ្លោខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងបានរៀបការ ហើយបានសាងសុភមង្គលជាមួយស្វាមីយ៉ាងមានសេចក្ដីសុខ និងបង្កើតបានកូនប្រុសម្នាក់ទុកជាចំណងស្នេហ៍ជាមួយស្វាមីផងដែរ។ ក្រោយពេលមានកូនប្រុសចូលមកបំពេញសេចក្ដីសុខ និងសុភមង្គលក្នុងជីវិរបស់ពួកគេ គែគេតែងតែតែឃើញតារាចម្រៀងស្រីរូបនេះនិងស្វាមីតែងតែបង្ហាញនូវស្នាមញញឹមដែលពោរពេញទៅភាពកក់ក្ដៅក្នុងរង្វង់គ្រួសារជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើយើងក្រឡេកមកមើលកូនប្រុសតារាស្រីរូបនេះវិញគឺបានមានអាយុ១ខួបហើយកាលពីម្សិលមិញនេះ។នៅក្នុងឱកាសថ្ងៃកំណើតកូនប្រុសដំបូងតែ១របស់អ្នកនាងគឺមិនបានរៀបចំកម្មវិធីធំនោះទេ ដោយអ្នកនាង និងស្វាមីគ្រាន់តែរៀបចំលក្ខណៈសាមញ្ញបែបគ្រួសារតែប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយពេលបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់នាង និងស្វាមីព្រមទាំងកូននាងនៅក្នុងថ្ងៃខួបកំណើតរួចមក អ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមក៏បានប្រិយមិត្តមិនតិចនាក់ទេដែលបានសរសើរពីជីវិតគ្រួសារអ្នកនាង ហើយក៏ជូនពរកូនប្រុសអ្នកនាងក្នុងថ្ងៃកំណើតផងដែរ៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖