ឃើញតង់ស្អាតនិងតម្លៃធូរថ្លៃ ខំកុម៉្មង់ទិញតាមអនឡាញ មានអី ពេលដឹកមកដល់ផ្ទះ ស៊ូកចូលបានតែក្បាល

//s9.kh1.co/0d/0d020066dce89b2f64b4936a6769e587f25cfbee.jpg
សង្គម

 ១៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

បុរសជនជាតិថៃម្នាក់បានចែករំលែករឿងរ៉ាវដ៏ហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលបានកុម្ម៉ងទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយ។

ថៃ៖ ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏ហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលបានកម្ម៉ងទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលមិនបញ្ចេញឈ្មោះខាងលើ បានកុម្ម៉ងទិញតង់មួយ ចំថ្ងៃទិញទំនិញដ៏ធំប្រចាំឆ្នាំ 11.11 ឬហៅថា Singles Day ហើយគ្រោងនឹងយកវាទៅបោះជំរំជាមួយនឹងមិត្ដស្រីរបស់គាត់។ តង់ពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនោះ មានតម្លៃចន្លោះពី ៣៩០បាត ដល់ ៥២០បាត (ឬប្រហែលចន្លោះពី១២ ដល់១៧ដុល្លារអាមេរិក) ហើយយ៉ាងហោចណាស់ អាចគេងបានមនុស្សពីរនាក់ផងដែរ។

តែយ៉ាងណាមិញ អ្វីៗទាំងអស់គឺមិនដូចការគិតឡើយ ដោយលោកសឹងតែមិនជឿនឹងភ្នែកខ្លួនឯងផងដែរ ព្រោះតង់នោះវាមានទំហំតូចខ្លាំងពេក ប្រៀបដូចជាតង់សម្រាប់កូនឆ្មា ឬកូនសុនខអីចឹង ពោលគឺសមល្មមតែនឹងក្បាលរបស់លោកប៉ុណ្ណោះ។

ជុំវិញរឿងតង់មួយនេះដែរ លោកបានរៀបរាប់យ៉ាងដូច្នេះថា៖

នេះគឺជាតង់ដែលមានប៉ាក់ផ្កាពីលើ ដែលខ្ញុំបានបញ្ជាទិញ។ ខ្ញុំគិតថា ខ្ញុំនឹងអាចចំណាយពេលពេញមួយយប់ជាមួយមិត្តស្រីរបស់ខ្ញុំ ក៏ប៉ុន្ដែនៅពេលទទួលបាន វាខុសពីអ្វីដែលធ្លាប់រំពឹងទុក៕

សម្ដីម្ចាស់តង់

សូមទស្សនារូបភាពខាងក្រោម៖

ម្ចាស់តង់
ម្ចាស់តង់
ម្ចាស់តង់
ម្ចាស់តង់
តង់
តង់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T