ចិន៖ យោងតាមទំព័រ Sina កាលពីថ្មីៗនេះ បានរាយការណ៍ថា តារាសម្ដែងស្រី Tiffany Tang បានបង្ហាញខ្លួននៅ ការិយាល័យ សារព័ត៌មាន Sina ដើម្បីធ្វើការទំនាក់ទំនង ជាមួយអ្នកសារព័ត៌មាននៅទីនោះ ក្នុងពេល ដែលរូបភាពពិតប្រាកដ ដែលមិនបានកែសម្រួល បានបង្ហាញពីសម្រស់របស់នាងនោះ ត្រូវបានគេចែកចាយ ពាសពេញបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បានលើកឡើងថា Tiffany Tang បានបង្ហាញពីសញ្ញានៃភាពចាស់ ក្រោយពេលសម្រាលកូនរួច ព្រមទាំងមានស្នាមជ្រួញនៅលើស្បែកថែមទៀត ប៉ុន្តែ តារាស្រីរូបភាពនេះ នៅតែអាចចាប់យកបេះដូងរបស់អ្នកគាំទ្រគ្រប់ៗគ្នា ជាមួយនឹងសម្រស់ពិត របស់នាង។
ម៉្យាងវិញទៀត នៅលើគេហទំព័រ Weibo បណ្ដាអ្នកលេងបណ្ដាញសង្គម ក៏បានបញ្ចេញមតិយោបល់ សរសើរចំពោះនាង ដែលនៅតែស្រស់ស្អាតខ្លាំងណាស់ មានភាពរួសរាយ បង្ហាញស្នាមញញឹមដ៏គួរឱ្យស្រលាញ់ខ្លាំងណាស់ បើទោះបីជា តារាស្រីរូបនេះបានបង្ហាញសម្រស់ដែលមើលទៅចាស់ជាងមុនបន្តិច ក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖