ឈានចូលដល់ ថ្ងៃខួបកំណើតវ័យ៣០ឆ្នាំ នីគីនីគី លេងមួយចាស់ដៃ

//s11.kh1.co/35/35b16b79c2dcb91810c0f7ce821a6777bbbe1eab.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្នុងថ្ងៃថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នេះម្ចាស់បទ «Home For Dinner» នីគីនីគី កើនឡើងវ័យមួយឆ្នាំទៀតហើយ ចុះហ្វេនៗមានអ្វីជូនពរដល់អាយដលវិញ?

ភ្នំពេញ៖ ដូចអ្វីដែលយើងបានឃើញសព្វថ្ងៃអំពីភាពល្បីល្បាញនិង កេរ្តិ៍ឈ្មោះរបស់ នីគីនីគី ដែលជាតារាចម្រៀងស្រីម្នាក់ដែល មានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងវិស័យសិល្បៈ ដែលទទួលបានការស្រលាញ់ គាំទ្រ យ៉ាងខ្លាំងពីសំណាក់ហ្វេនជាតិនិង អន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាម្នាក់នេះបានចំណាយពេល ប្រឡូកក្នុងវិស័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបទនីមួយសុទ្ធសឹងតែទទួលបានការគាំទ្រគ្រប់ៗបទពីសំណាក់អ្នកគាំទ្រតែម្តង ដោយគិតពីគុណភាពសម្លេង កម្រិតវីដេអូនិង សម្លេងដ៏ក្រអួនក្រអៅរបស់ម្ចាស់បទផងដែរ។

ដោយឡែក ក្នុងថ្ងៃថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នេះម្ចាស់បទ  «Home For Dinner»   បានបង្ហោះរូបភាពមួយសន្លឹកទៅក្នុងបណ្តាញសង្គម ដោយឈរស្លៀកបង្ហាញរូបរាងនិង ទឹកមុខដ៏គួរសុិចសុី គួរឲ្យស្រលាញ់ អមជាមួយនឹងរ៉ូបរាងខៀវចាស់ ក្នុងថ្ងៃខួបកំណើតវ័យ៣០ឆ្នាំគត់ និងដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រឲ្យបានដឹងគ្រប់ៗគ្នាផងដែរ។

បន្ទាប់ពីរូបភាពមួយសន្លឹក បង្ហោះចូលទៅក្នុងបណ្តាញសង្គមរួចមក ឃើញថាមានអ្នកគាំទ្រជាច្រើន បានចូលបញ្ចេញមតិ សរសើរពីសម្រស់តារាស្រីម្នាក់នេះនិង ឆ្លៀតអបអរថ្ងៃខួបកំណើតនិង ជូនពរអាយដល់របស់គេយ៉ាង កក់ក្តៅផងដែរ៕

ចុះអ្នកទាំងអស់គ្នាមានអ្វីជូនពរដល់អាយដល នីគីនីគី ដែរឬទេ?

សូមចូលមើលរូបភាពខាងក្រោម៖

នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
Athikaនិង នីគីនីគី
Athikaនិង នីគីនីគី
រុបដែលនីគីនីគី បង្ហោះក្នុងថ្ងៃកំណើត
រុបដែលនីគីនីគី បង្ហោះក្នុងថ្ងៃកំណើត
Nikki Nikki
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T