ចិន៖ ថ្មីៗនេះ កំពុងតែមានរូបភាពដ៏ចម្រូងចម្រាសបំផុតនៅលើបណ្តាញសង្គមចិន របស់ តារាស្រីដ៏មានប្រជាប្រិយភាព Dilraba ដែលបានលេចមុខចេញនៅក្នុងឃ្លីបឃោសនាមួយ ធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញពី សម្រស់ និងមុខមាត់ យ៉ាងចម្លែក ស្ទើរតែឲ្យអ្នកគាំទ្រ និងទស្សនិកជនជាច្រើនទៀត ចំណាំមិនចង់បាន ដោយសារតែមានភាពខុសប្លែកពីមុនខ្លាំងពេក ទាំងម៉ូតសក់ និងតែងមុខ មើលទៅមិនមានភាពស្រស់ថ្លា ព្រមទាំងបានបង្ហាញពីសញ្ញានៃភាពចាស់ គួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងការលេចមុខដ៏មិនគួរឲ្យជឿនេះ បណ្ដាអ្នកគាំទ្រមួយចំនួន បានសម្ដែងនូវការខកចិត្តនឹងសម្រស់របស់នាង ដែលទៅខ្វះភាពរឹងមាំ ឆាប់ចាស់ខ្លាំងបែបនេះ ។ គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅនេះ ក៏មានអ្នកសរសេរប្លុកមួយចំនួន បានលើកឡើង ពីការប្រៀបធៀបសម្រស់របស់នាង ដែលកាលពី ៤ ទៅ ៥ ឆ្នាំមុន ហើយនឹងបច្ចុប្បន្ននេះ នាងពិតជាមានការផ្លាស់ប្តូរច្រើន ដូចគ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖