ចិនជោគជ័យ ក្នុងការបញ្ជូនផ្កាយរណបប្រព័ន្ធ 6G ចូលទៅក្នុងគន្លងតារាវិថី

//s11.kh1.co/56/56415c4c19aee18ac75591de8e629fc3d30e682f.jpg
បច្ចេកវិទ្យា

 ០៨-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ផ្កាយរណបនេះផ្ទុកនូវបច្ចេកវិទ្យា ដែលនឹងត្រូវបានប្រើសម្រាប់ការត្រួតពិនិត្យគ្រោះមហន្តរាយលើដំណាំ និងការការពារលើបញ្ហាភ្លើងឆេះព្រៃ។

ចិន៖ ប្រទេសចិនបានបាញ់បង្ហោះដោយជោគជ័យ នូវអ្វីដែលគេហៅថា «ផ្កាយរណប 6G ដំបូងបង្អស់របស់ពិភពលោក» ទៅក្នុងលំហ ដើម្បីសាកល្បងបច្ចេកវិទ្យា។ វាបានចូលទៅក្នុងគន្លងគោចរ រួមជាមួយផ្កាយរណប១២ផ្សេងទៀត មកពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan Satellite Launch Center នៅក្នុងខេត្តសានស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧស្សាហកម្មទូរគមនាគមន៍នៅតែមានរយៈពេលជាច្រើនឆ្នាំទៀត ពីការយល់ព្រមលើលក្ខណៈពិសេសរបស់ 6G ដូច្នេះមិនទាន់ប្រាកដថា បច្ចេកវិទ្យាដែលត្រូវបានសាកល្បងនឹងក្លាយជាលក្ខណៈស្ដង់ដារ នៅលើកក្រោយនោះទេ។

ប្រទេសចិនបានបញ្ជូនផ្កាយរណបសាកល្បង 6G មុនគេលើពិភពលោក ទៅក្នុងគន្លងតារាវិថី  
ប្រទេសចិនបានបញ្ជូនផ្កាយរណបសាកល្បង 6G មុនគេលើពិភពលោក ទៅក្នុងគន្លងតារាវិថី  
ប្រទេសចិនបានបញ្ជូនផ្កាយរណបសាកល្បង 6G មុនគេលើពិភពលោក ទៅក្នុងគន្លងតារាវិថី  
ប្រទេសចិនបានបញ្ជូនផ្កាយរណបសាកល្បង 6G មុនគេលើពិភពលោក ទៅក្នុងគន្លងតារាវិថី  

វាពាក់ព័ន្ធនឹងការប្រើប្រាស់រលកតេរ៉ាហឺត ដែលមានប្រេកង់ខ្ពស់ ដើម្បីសម្រេចបាននូវល្បឿនបញ្ជូនទិន្នន័យ ខ្លាំងជាងប្រព័ន្ធ 5G ជាច្រើនដង ដែលនោះជាសមត្ថភាពរបស់វា។ ផ្កាយរណបនេះផ្ទុកនូវបច្ចេកវិទ្យា ដែលនឹងត្រូវបានប្រើសម្រាប់ការត្រួតពិនិត្យគ្រោះមហន្តរាយលើដំណាំ និងការការពារលើបញ្ហាភ្លើងឆេះព្រៃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T