ថៃ៖ តារាសម្ដែងស្រី Bella Campen ឬ Bella Ranee គឺជាតារាស្រីមួយរូប ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចង្កោមសិល្បៈថៃ ដោយសារតែនាងមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង មិនថាប្រភេទតួអង្គបែបណាក៏ដោយ ក៏នាងអាចបត់បែនបានយ៉ាងល្អខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត បើនិយាយអំពីរូបសម្រស់របស់តួឯកស្រីនាង ការ៉ាកេត ក្នុងរឿង "បុព្វេសន្និវាស" រូបនេះនេះវិញ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែមានភាពទាក់ទាញជាមួយនឹងសម្រស់ដ៏លេចធ្លោរបស់នាង ជាមួយនឹងការលេងម៉ូតសម្លៀកបំពាក់ថ្មីៗ ប្លែកៗ ហ្វេនៗឃើញហើយសរសើរគ្រប់គ្នា។
ជាពិសេស ក្នុងការទៅចូលរួមក្នុងកម្មវិធីធំមួយកាលពីម្សិលមិញនេះ Bella បានទាក់ទាញចំណាប់អារម្មណ៍អ្នកកាសែត ក៏ដូចជាមហាជនឲ្យមើលនាងសឹងមិនចង់ដាក់ភ្នែកគ្រប់គ្នា ព្រោះថាការបង្ហាញខ្លួនលើកនេះ Bella បានស្លៀកឈុតពណ៌ទឹកប៊ិច ចងពុងមានស្មាមួយចំហៀង ជាមួយនឹងការផាត់មុខ រួមនឹងម៉ូតសក់បែបធម្មតាៗ ឈរកាច់រាង បញ្ចេញស្នាមញញឹមយ៉ាងជឿជាក់ មើលទៅសម្រស់ Bella ពេលដែលថតរូបចេញមក គឺថាស្អាតគ្រប់ប្លង់ គ្រប់សកម្មភាពតែម្ដង។
ហើយតាមរយៈរូបភាពទាំងនោះ ដែលនាងបានធ្វើការបង្ហោះនៅលើបណ្ដាញសង្គម អ្នកគាំទ្រឃើញហើយ បាននាំគ្នា ចូលទៅខមិន ពោលសរសើរពីនាងជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖








