កម្សាន្ត៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាធ្លាប់បានស្គាល់នៅ អតីតតារាសម្តែងលោក ឈុំ ស៊ីថា ដែលកន្លងមក លោកក៏ធ្លាប់បាន បង្ហាញខ្លួន ក្នុងវិស័យសិល្បៈផ្នែកសម្តែង បានមួយរយៈពេលដែរ ក៏ប៉ុន្តែក្រោយមក លោកក៏បានផ្អាកពី ការសម្តែងទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកថ្មីៗនេះ អតីតតារាសម្តែង ប្រុសរូបនេះ បានបង្ហោះរូបថតយ៉ាងផ្អែមល្ហែម ជាមួយនឹងភិរិយា ដែលកំពុងពរពោះ។ តែអ្វីដែលបានធ្វើឲ្យ គេចាប់អារម្មណ៍នោះគឺ លោកបានសរសេរ រៀបរាប់បញ្ជាក់ បែបនេះថា ភិរិយារបស់លោក កំពុងពរពោះ កូនភ្លោះចំនួន៣រូប បាន៨ខែហើយ ត្រៀមនឹងសម្រាល ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ ផងដែរ។
ជារួមនេះ គឺជាដំណឹងដែលគួរឲ្យចូលរួមអបអរ ហើយក៏ជាដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ផងដែរ។ ព្រោះជាក់ស្តែង កន្លងមកកម្រមាន អ្នកពរពោះកូនភ្លោះ ម្តង៣រូបបែបនេះ ខ្លាំងណាស់។ ហើយចំណុចមួយទៀត ដែលធ្វើឲ្យ អ្នកលេងបណ្តាញសង្គម កត់សម្គាល់នោះគឺ ត្បិតតែភិរិយា របស់អតីតរូបនេះ ពរពោះកូនភ្លោះ៣នាក់ បានរយៈពេល៨ខែ ក៏ពិតមែន តែមើលទៅផ្ទៃពោះ ក៏មិនធំខ្លាំងដែរ ចំណែករូបសម្រស់វិញ ក៏នៅតែស្រស់ស្អាតដដែល៕
សូមទស្សនារូបភាពខាងក្រោមនេះ៖