ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈីន រតនៈ ទោះបីនាងជាតារាចម្រៀងពន្លកក្រោយក៏ពិតមែន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយមកនេះ នាងក៏អាចកសាងប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើន តាមរយៈបទចម្រៀងល្បីៗជាច្រើននាពេលកន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ម្ចាស់បទ "ខ្ញុំមានអ្នកណា" រូបនេះ ក្រៅពីមានសមត្ថភាពច្រៀងបានយ៉ាងពីរោះហើយនោះ នាងក៏មានរូបសម្រស់ស្អាត និងលេចធ្លោជាមួយស្ទីលតែងខ្លួនថ្មីៗ ប្លែកជានិច្ច។
ដោយឡែក បើក្រឡេកមកមើលរូបថតកាលពីក្មេងរបស់ តារាស្រីរូបនេះ ដែលនាងទើបតែបានបង្ហោះកាលពីម្សិលមិញនេះវិញ យើងឃើញថារូបមួយសន្លឹកនោះ ពិតជាធ្វើឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ហើយចូលមកខមិនចំអន់លេងសើចស្ទើរគ្រប់គ្នាផងដែរ។
ដោយរូបមួយសន្លឹកនោះ បានបង្ហាញច្បាស់ៗពីមុខមាត់របស់ ឈីន រតនៈ កាលពីក្មេង ប្រៀបធៀបនឹងពេលនេះ ឃើញថានាងពិតជាមានការផ្លាស់ប្ដូរ ក៏ដូចជាវិវត្តន៍ខ្លួនឯង ប្រែប្លែកខ្លាំងមែនទែន ដោយសារថាកាលពីក្មេង នាងហាក់មានមុខមាត់មួយបែបផ្សេង ហើយសម្បុរក៏ស្រអែម តែងខ្លួនសាមញ្ញៗប៉ុណ្ណោះ។ ប៉ុន្តែពេលនេះវិញ ឈីន រតនៈ នាងមានមុខមាត់ស្អាត ច្រមុះស្រួច ចង្ការតូច ហើយសម្បុរក៏សខ្ចី មើលទៅសម្រស់របស់នាង ប្រែប្រួលស្ទើរ ៣៦៩ដឺក្រេ ស្អាតសាកសមឈ្មោះជាតារាតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖