ចេញខែកូនប្រុសដំបូង អេន ជី និងស្វាមី បង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខ

//s9.kh1.co/bc/bc5a05863851f79421ad4d01b97b00c2dc3214fb.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីអ្នកនាង អេន ជី សម្រាលបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់ ក្រោយសម្រាលកូនបាន ២ខែ ក្នុងថ្ងៃនេះ នាងបានរៀបចំកម្មវិធីចេញខែជូនកូនប្រុសផងដែរ។

ភ្នំពេញ៖ តារាចម្រៀងស្រី អ្នកនាង អេន ជី កាលពីពេលថ្មីៗនេះ នាងសម្រាលបានកូនប្រុសម្នាក់ ក្រោយពរពោះអស់ជាច្រើនខែ ដោយកូនប្រុសតារាស្រីរូបនេះ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ខ្លាំង ទោះបីទើបនឹងកើតក៏ពិតមែន។ បន្ទាប់ពីសម្រាលកូនដោយជោគជ័យរួចមក ពេលនេះ តារារូបនេះ កាន់តែមានសុភមង្គលទ្វេដង ខណៈកូនប្រុសដំបូងរបស់នាងជាកាដូធំបំផុតសម្រាប់នាង និងស្វាមី ក្រោយរៀបការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលតារារូបនេះ នៅកូនខ្ចី គេសង្កេតឃើញស្វាមីនាង បានយកចិត្តទុកដាក់មើលថែទាំភរិយា ហើយចេះដឹងទុក្ខធុរៈរបស់ប្រពន្ធ នៅចាំផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្តដល់ប្រពន្ធថែមទៀតផង។ លើសពីនេះទៅទៀត ពេលឃើញមុខកូនប្រុសដំបូងភ្លាម មិនថានាង ឬស្វាមីនោះទេ អ្នកទាំងពីរបានបង្ហាញនៅក្ដីរំភើប និងស្នាមញញឹមយ៉ាងរីករាយជាមួយគ្នាតែម្ដង។​

ជាក់ស្ដែង បន្ទាប់ពីសម្រាលកូនបាន ១ខែកន្លងមកនេះ មុននេះបន្តិច អ្នកនាង អេន ជី បានបង្ហោះរូបភាពជុំគ្រួសារ ក្នុងថ្ងៃចេញខែកូន មើលទៅពិតជាមានក្ដីសុខខ្លាំង។ មិនតែប៉ុណ្ណោះ ទឹកមុខនាង និងស្វាមី បានបញ្ចេញឲ្យឃើញនៅស្នាមញញឹមយ៉ាងកក់ក្ដៅជូនចំពោះកូនប្រុសជាទីស្រលាញ់ផងដែរ។ បើក្រឡេកទៅមើលទិដ្ឋភាពក្នុងពិធី ចេញខែកូនថ្ងៃនេះរបស់តារារូបនេះវិញ នាងបានរៀបចំ និងដេគ័រឡើងយ៉ាងស្រស់ស្អាត ប្លែកតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង អេន ជី 
   អ្នកនាង អេន ជី 
   អ្នកនាង អេន ជី  ជាមួយស្វាមី និងកូន
   អ្នកនាង អេន ជី  ជាមួយស្វាមី និងកូន
   អ្នកនាង អេន ជី  ជាមួយស្វាមី និងកូន
   អ្នកនាង អេន ជី ជាមួយស្វាមី និងកូន
   អ្នកនាង អេន ជី  ជាមួយស្វាមី និងកូន
   អ្នកនាង អេន ជី ជាមួយស្វាមី និងកូន
   អ្នកនាង អេន ជី  ជាមួយស្វាមី និងកូន
   អ្នកនាង អេន ជី ជាមួយស្វាមី និងកូន
  កូនប្រុស អ្នកនាង អេន ជី 
  កូនប្រុស អ្នកនាង អេន ជី 
   អ្នកនាង អេន ជី និងកូនប្រុស
   អ្នកនាង អេន ជី និងកូនប្រុស
   អ្នកនាង អេន ជី  ជាមួយស្វាមី និងកូន
   អ្នកនាង អេន ជី ជាមួយស្វាមី និងកូន
អេន ជី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T