លួសព្រលឹងមិនស្ទើរ! ពេលឃើញ Dahyun សមាជិកក្រុម TWICE ពត់ខ្លួនឡើងសាហាវបែបនេះ (មានវីដេអូ)

//s9.kh1.co/39/3985872c90813c624501b708dc2c927b901e0258.png
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

Dahyun ក្រុម TWICE បានសម្តែងសមត្ថភាពពិសេស ដែលនាងអាចបត់បែនខ្លួនបាន យ៉ាងមិនគួរឲ្យជឿ ដល់ថ្នាក់ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កូរ៉េខាងត្បូង ៖ ក្រុម​ចម្រៀង​នារី​​កូរ៉េល្បីល្បាញ​ TWICE បាន​បង្ហាញ​មុខ​ជា​ភ្ញៀវ​កិត្តិយស​ជាពិសេស​មួយ​ ក្នុង​កម្មវិធីជជែកកម្សាន្ត Radio Star របស់ប៉ុស្តិ៍ទូរទស្សនិ៍ MBC ដែលនឹងត្រូវចាក់ផ្សាយ​ នៅថ្ងៃទី ២៨ ខែតុលា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងកម្មវីធីល្បីមួយនេះ​ក៏បាន បង្ហោះវីដេអូខ្លីៗ ដែលគេបានសង្កេតឃើញថា Dahyun បានបង្ហាញពីទេពកោសល្យលាក់កំបាំងរបស់នាង ដែលមនុស្សគ្រប់គ្នា កម្រនឹងអាចធ្វើដូច។

ទន្ទឹមនឹងនេះដែរ តាមរយៈវីដេអូខាងក្រោម Dahyun បានបង្ហាញសមត្ថភាព ក្នុងការពត់ខ្លួន ត្រលប់ទៅក្រោយ យ៉ាងស្ទាត់ជំនាញ អ្វីដែលពិសេស និងគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត​នោះគឺ ខណៈពេលដែលតារាស្រីរូបនេះ កំពុងតែពត់ខ្លួនទៅក្រោយ នាងបានត្រលប់ខ្លួន ពីស្តាំទៅឆ្វេង យ៉ាងងាយស្រួល ថែមទាំងបញ្ចេញស្នាមញញឹម បែប Cute ទៀតផង។

យ៉ាងណាមិញ Dahyun មានជំនាញបត់បែនរាងកាយ បានយ៉ាងងាយបែបនេះ គឺដោយសារតែបទពិសោធន៍របស់នាង ដែលបានហាត់រៀនរាំរបាំ និងធ្វើកាយសម្ព័ន្ធ។ ជាការពិតណាស់ មិនត្រឹមតែ Dahyun នោះទេ សមាជិកដទៃទៀតដូចជា Tzuyu និង Mina ក៏សុទ្ធសឹងតែមានរាងកាយទន់បែបនេះផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

TWICE 
TWICE 
TWICE 
TWICE 
TWICE 
TWICE 
Dahyun ពេលពត់ខ្លួន
Dahyun ពេលពត់ខ្លួន
Dahyun ពេលពត់ខ្លួន
Dahyun ពេលពត់ខ្លួន
Dahyun ពេលពត់ខ្លួន
Dahyun ពេលពត់ខ្លួន
Dahyun ពេលពត់ខ្លួន
Dahyun ពេលពត់ខ្លួន
វីដេអូដែល Dahyun ពត់ខ្លួន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T