អេស្ប៉ាញ៖ ខ្សែបម្រើ Philippe Coutinho ទំនងត្រូវសម្រាកក្រៅទីលាន ២ទៅ៣សប្ដាហ៍ ដោយសារតែជម្រើសជាតិប្រេស៊ីលរូបនេះ មានបញ្ហារបួសសរសៃពួរ កំឡុងពេលប្រកួតចាញ់ Real Madrid ១-៣ កាលពីថ្ងៃអាទិត្យកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Coutinho ត្រូវបានអ្នកចាត់ការក្រុម Barca លោក Ronald Koeman ដាក់ឲ្យចូលលេងពេញ៩០នាទីតែម្ដង ក្នុងការប្រកួតទល់នឹង Real Madrid។ យ៉ាងណាមិញ កំឡុងពេលប្រកួត សង្កេតឃើថា ខ្សែបម្រើវ័យ២៨ឆ្នាំ ឧស្សាហ៍ស្ទាបជើងឆ្វេងរបស់គេ ហាក់ដូចជាមានបញ្ហាឈឺចាប់អ្វីម្យ៉ាង។

ជាមួយគ្នានេះ ក្រោយបញ្ចប់ការប្រកួត Coutinho ត្រូវបានបញ្ជូនយកទៅធ្វើតេស្តភ្លាមៗ។ ជាលទ្ធផលក្លិប Barcelona បានធ្វើការបញ្ជាក់នៅលើគេហទំព័រផ្លូវការថា អតីតម្ចាស់អាវលេខ១០ក្រុមហង្សក្រហម Liverpool រូបនេះ មានបញ្ហារបួសសរសៃពួរ។
❗ MEDICAL ANNOUNCEMENT
— FC Barcelona (@FCBarcelona) October 25, 2020
▶ @Phil_Coutinho has left hamstring injury
???? https://t.co/bOYtInquKU pic.twitter.com/YH8aZfe7oB
ទាក់ទងនឹងបញ្ហារបួសនេះដែរ កាសែតអេស្ប៉ាញ AS បានរាយការណ៍មកថា Coutinho ទំនងអវត្តមានការប្រកួតរបស់ Barcelona ចំនួន ៤ បើគិតជាពេលវេលា អាចនឹងចន្លោះពី ២ទៅ៣សប្ដាហ៍។

គួររម្លឹកដែរថា Coutinho បានវិលត្រឡប់មកទឹកដី Camp Nou វិញ កាលពីខែកក្កដា កន្លងទៅ ក្រោយចំណាយខ្ចីជើងលេងឲ្យ Bayern Munich រយៈពេល១ឆ្នាំ។ យ៉ាងណាមិញ នៅរដូវកាលនេះ គេបង្ហាញខ្លួនឲ្យ Barca បាន៦ប្រកួតហើយ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរកបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង៕
ប្រភព៖ 90min