ភ្នំពេញ៖ ក្រៅពីរំលេចពិធីបំពាក់គ្រឿងឥស្សរយសជូនដល់អ្នកឆ្នើម និងប្រកាសពីភាពជោគជ័យរបស់ក្រុមហ៊ុន អគ្គនាយកក្រុមហ៊ុន NSZ World ក៏បានកង្កើតមូលនិធិរៃអង្គាសថវិកាជាទ្រង់ទ្រាយធំ ពីសំណាក់ក្រុមការងារ និងអ្នកចូលរួមនៅក្នុងពិធីអបអរសាទរ ការប្រកាសទទួលស្គាល់ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិក សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី ធី សុវណ្ណថា ដែលជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុនបានលើកសរសើរថា នេះគឺជាសកម្មភាពគំរូរដែលមានប្រយោជន៍ដល់ជនរងគ្រោះ ដោយលោកស្រី ក្រៅពីចូលរួមបំផុស ក៏នឹងចូលរួមដោយផ្ទាល់ជាមួយនឹងសកម្មភាពរបស់ក្រុមហ៊ុនផងដែរ។
លោក លី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World Co,.LTD បានថ្លែងបញ្ជាក់ថា៖
ដោយឡែក ក្នុងអំឡុងពេលដែលបណ្ដាខេត្តមួយចំនួនមានគ្រោះទឹកជំនន់ ក្រុមហ៊ុនក៏បានរៃអង្គាសថវិកាពីសមាជិក និងដៃគូ ចុះចែកជាអង្ករ និងគ្រឿងឧបភោគ បរិភោគជាច្រើន ជួយដល់ខេត្តដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដូចជាខេត្ត កំពង់ស្ពឺ នូវអង្ករប្រមាណជាងអង្ករ 10 តោន ទឹកត្រី ទឹកស៊ីអ៉ីវ មី និង ថវិកាជាច្រើនទៀត ខេត្តពោធិ៍សាត់ អង្ករ 13 តោន ខេត្តបាត់ដំបង អង្ករ 12 តោន និង ខេត្តបន្ទាយមានជ័យ អង្ករ 4 តោន ដោយមិនរាប់ការចំណាយលើគ្រឿងឧបភោគ បរិភោគ និងសម្ភារៈដ៏ទៃទៀតផង។
ដើម្បីចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ឱ្យបានកាន់តែច្រើន លោកក៏សម្រេចយកពិធីប្រកាសទទួលស្គាល់ ក្រុមហ៊ុន NSZ World Co,.Ltd ចូលជាសមាជិក សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលជាការជួបជុំដ៏ធំមួយនេះរៃអង្គាសថវិកា ដើម្បីប្រមូលមូលនិធិជួយដល់អ្នកលិចទឹក នៅខេត្តកំពង់ធំបន្តទៀត ដោយលោកនឹងបន្តសកម្មភាព ប្រមែប្រមូលបែបនេះឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ជួយដល់ជនរងគ្រោះ។
លោក លី ស៊ីនន្ទ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និងដៃគូសហការណ៍ទាំងអស់ ដែលប្រឹងប្រែងធ្វើឱ្យផលិតផលក្រុមហ៊ុន NSZ World ទទួលជោគជ័យ ដែលជម្រុញឱ្យក្រុមការងារទាំងអស់ កាន់តែមានលទ្ធភាពក្នុងការចែករំលែក ផលចំណេញរបស់ខ្លួនក្នុងកិច្ចការសប្បុរសធម៌ ដែលក្រុមហ៊ុនបានប្រកាសឡើង។ ក្រៅពីការរៃអង្គាស ពិធីសំខាន់នៅក្នុងថ្ងៃនោះ ក៏មានការប្រគល់គ្រឿងឥស្សរយស ជូនដល់បុគ្គលឆ្នើមជាច្រើនរូបផងដែរ។
លោកស្រី ធី សុវណ្ណថា ទូទសុឆន្ទៈរបស់ក្រុមហ៊ុន បានលើកឡើងថា លោកស្រីពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលក្រុមហ៊ុនដែលលោកស្រីធ្វើជាទូទសុឆន្ទៈ មានសកម្មភាពសង្គមយ៉ាងរស់រវើក ដោយក្រៅពីប្រមូលថវិកាក្នុងចំណោមបុគ្គលិកក្រុមការងារក្រោមឱវាទ ក៏ថែមទាំងយកពិធីជួបជុំ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ធ្វើជាពិធីរ៉ៃអង្គាសមូលនិធិ ជួយដល់អ្នកលិចទឹកថែមទៀត។
លោកស្រីក៏បានចូលរួមសកម្មភាពចែកអំណោយជូនដល់អ្នកលិចទឹក ដែលក្រុមហ៊ុននេះបានដឹកនាំ បានបីបួនលើកមកហើយ ខណៈដែលលោកស្រីយល់ថា មូលនិធិដែលប្រមូលបានក្នុងពិធីនេះ នឹងកាន់តែមានប្រយោជន៍បន្ថែមទៀតក្នុងការងារសង្គម។
លោកស្រី ក៏ប្រកាសបន្តធ្វើជាទូទសុឆន្ទៈរបស់ក្រុមហ៊ុន ដោយមិនកំណត់រយៈពេលផងដែរ ដោយអះអាងថា ផលិតផល QNanoX ដែលលោកស្រីធ្វើជា Brand Ambassador នេះមានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព ដែលលោកស្រី និងក្រុមគ្រួសារ គឺជាអ្នកប្រើដោយផ្ទាល់មុនសម្រេចធ្វើជាអ្នកតំណាង។ លោកស្រីសង្កត់ធ្ងន់ថា បើផលិតផលមួយនេះមិនមានគុណភាព មិនមានការគាំទ្រប្រហែលជាក្រុមហ៊ុនមិនអាចរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និ ងមានតំណាងចែកចាយដល់រាប់ពាន់នាក់មកទល់នឹងពេលនេះឡើយ។