កូរ៉េខាងត្បូង៖ ក្រុមតារាស្រី BLACKPINK ជាក្រុមមានប្រជាប្រិយភាពខ្លាំង កំពុងអង្រួនបេះដូងអ្នកទស្សនាគ្រប់ជាតិសាសន៍ ជាមួយនឹងសមត្ថភាពនិងទេពកោសល្យដ៏ប៉ិនប្រសប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBLACKPINK ជាក្រុមតារាស្រីមួយក្រុមដែលកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងជាមួយនឹងការបញ្ចេញនូវទេពកោសល្យដ៏ប៉ិនប្រសប់របស់ពួកគេនៅក្នុងការសម្ដែងនិងច្រៀង។ Ablum របស់ពួកគេនីមួយៗមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្ដចម្រៀង និងការសម្ដែងក្បាច់រាំក្នុងវិស័យ Kpop។ អ្វីដែលកាន់តែពិសេសទៀតនោះ ពួកគេមិនត្រឹមតែមានអ្នកគាំទ្រធម្មតាទេ ពួកគេមានទាំង Fandom មួយដែលឈ្មោះសម្រាប់សម្គាល់ថា BLINK។ ដូចនេះ អ្នកអាចសម្គាល់ Fandom របស់ BLACKPINK បានយ៉ាងងាយ ដោយគ្រាន់តែឮគេហៅខ្លួនឯងថា BLINK BLINK នឹងដឹងតែម្ដង។
១. ឈ្មោះដ៏គួរឲ្យចាប់អារម្មណ៍៖ ឈ្មោះក្រុមនីមួយៗរបស់ក្រុមតារាកូរ៉េតែងតែមានការអត្ថន័យរៀងៗខ្លួន។ ចំពោះក្រុម BLACKPINK វិញឈ្មោះរបស់ពួកគេជាការបញ្ចូលគ្នារវាងពណ៌ពីរ ដែលក្នុងនោះពណ៌ផ្កាឈូកតំណាងឲ្យភាពស្រស់ស្អាត ពណ៌ខ្មៅបង្ហាញពីភាពម៉ត់ចត់។ ដូចនេះ ឈ្មោះនេះបង្ហាញថា ពួកគេមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យខ្ពស់ទៀតផង។
២. ជាក្រុមតារាស្រីដំបូងរបស់ YG បន្ទាប់ពី 2NE1៖ ក្រោយពី 2NE1 បានរំសាយក្រុមនៅឆ្នាំ ២០១៦ មក វាក៏ជាឆ្នាំដែល YG បានបង្កើតនូវក្រុមតារាស្រី BLACKPINK នេះឡើងមកផងដែរ។
៣. សមាជិកក្រុមអាចនិយាយភាសាបរទេសបានយ៉ាងល្អ៖ អ្នកគាំទ្រទាំងអស់ប្រាកដជាដឹងច្បាស់ណាស់ សមាជិកនីមួយៗនៃក្រុមនេះអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ព្រោះក្រៅពី Jisoo សមាជិកផ្សេងទៀតសុទ្ធតែបានរស់នៅបរទេស។
៤. ពួកគេមានការសម្ដែងមួយផ្ទាល់ខ្លួន៖ នៅក្នុងឆ្នាំ២០១៨ ក្រុមតារាស្រីក្រុមនេះ បានផលិតនូវ Show មួយឈ្មោះថា BLACKPINK House ដែលបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ក្នុងនោះមាន១២ភាគដែលអ្នកអាចមើលតាម Youtube បាន។
៥. Jennie ជាសមាជិកដំបូងដែលបានសម្ដែងនូវបទចម្រៀងផ្ទាល់ខ្លួន (Solo song)៖ នៅឆ្នាំ២០១៨Jennie បានបញ្ចេញនូវបទចម្រៀងមួយ ដែលសម្ដែងតែម្នាក់ឯងមានចំណងជើងថា SOLO៕
សូមទស្សនារូបភាពខាងក្រោម៖