ចិន៖ ថ្មីៗនេះសារព័ត៌មានរបស់ចិនជាច្រើន បានធ្វើការផ្សព្វផ្សាយ ព័ត៌មានមួយទាក់ទងនឹង ប្តីប្រពន្ធ តារាសម្តែងចិនដ៏ល្បីមួយគូគឺ Ruby Lin និងស្វាមី បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅតាមផ្លូវសាធារណៈ រហូតត្រូវធ្វើឲ្យ តារាសម្តែងស្រី ដែលអ្នកគ្រប់គ្នា ស្គាល់ថាជា ចៀវៃ ទៅអង្គុយយំតែម្នាក់ឯង ហើយពួកគេក៏ត្រូវ ត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះមិនបានធ្វើឲ្យ អ្នកគាំទ្រមាន ការចាប់អារម្មណ៍ខ្លាំងនោះទេ ព្រោះយល់ថា ជីវិតប្តីប្រពន្ធមួយណា ក៏ដូចគ្នាដែរ មិនមែនតែតារានោះទេ តែងមាននៅការឈ្លោះប្រកែកគ្នា ជារឿងធម្មតានោះទេ បន្តិចទៅនឹងអស់អី ហើយត្រឡប់មក ល្អូកល្អើននឹងគ្នាវិញ ជាក់ជាមិនខាននោះទេ។
ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រស្រាប់តែ ចាប់អារម្មណ៍ខ្លាំង ឡើងវិញនោះគឺ នៅលើបណ្តាញសង្គមរបស់ តារាស្រីវ័យ៤៤ ឆ្នាំរូបនេះ ស្រាប់តែបាត់លែងឃើញ រូបថតដែលនាងថត ជាមួយប្តីរបស់នាង កាលពីថ្ងៃទី៦ ខែតុលាកន្លងទៅ និងរូបជាច្រើនផ្សេងទៀត។ ធ្វើឲ្យអ្នកគាំទ្រយល់ថា នាងមានចេតនា លុបរូបទាំងអស់នោះចេញ ដោយខ្លួនឯង ព្រោះតែបញ្ហាឈ្លោះប្រកែកគ្នា កាលពីយប់នោះ។
ត្បិតមិនដឹងពី បញ្ហានៃការឈ្លោះប្រកែកគ្នា របស់ពួកគេ ប៉ុន្តែ អ្នកគាំទ្រក៏ដូចជា អ្នកលេងបណ្តាញសង្គមជាច្រើន បានសន្និដ្ឋានថា ការឈ្លោះប្រកែកគ្នា របស់ពួកគេលើកនេះ ពិតជាមិនមែនជា រឿងតូចតាច ព្រោះតែនាង ខឹងនឹងប្តីតែប៉ុណ្ណោះទេ តែការឈ្លោះប្រកែក លើកនេះអាចនឹងធ្វើឲ្យ មានបញ្ហារង្គោះរង្គើរដល់ ចំណងអាពាហ៍ពិពាហ៍ របស់ពួកគេថែមទៀតផង។ ក៏ប៉ុន្តែទាំងនេះ គ្រាន់តែជាការលើកឡើង របស់មហាជនតែប៉ុណ្ណោះ សម្រាប់ព័ត៌មានលំអិត មានតែរង់ចាំតាមដាន ទាំងអស់គ្នាបន្តទៀត៕