ថ្មីៗនេះ ព័ត៌មានកម្សាន្តថៃបានចុះផ្សាយថា សម្រាប់រឿងភាគថ្មីចំនួន ៣ បន្ថែមទៀត គឺទើបនឹងចាប់ផ្តើមថតព្រមទាំងមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីៗថែមទៀតផង។ មិនតែប៉ុណ្ណោះសម្រាប់រឿងភាគថ្មីៗទាំង ៣ នេះ ត្រូវអ្នកដឹកនាំរំពឹងទុកមុនថា អាចនឹងទទួលបានការគាំទ្រពីសំណាក់មហាជនជាក់ជាមិនខាន។ ចង់ដឹងអត់ថា តើរឿងទាំង ៣ នេះមានចំណងជើងអ្វីខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. រឿងភាគ «Pom Sanaeha»
សម្រាប់រឿងភាគ «Pom Sanaeha» គឺជាខ្សែរឿងដែលថតឡើងវិញពីរឿង «Plerng Payu» ដែលរឿងនេះល្បីតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ តួយ៉ាង សម្រាប់ការថតថ្មីនេះគឺជាការសម្តែងដោយ Great Warintorn និង Ice Preechaya។
២. រឿងភាគ «Thur Kao Ngao Kaen»
ចំណែករឿងភាគថ្មីរបស់ប៉ុស្តិ៍ GMM 25 មានចំណងជើងថា «Thur Kao Ngao Kaen» ជាការសម្តែងដោយ Aom Phiyada និង Krist Perawat គឺកំពុងចាប់ផ្តើមថតនាពេលថ្មីៗនេះ។ ហើយជាលើកទី១ ដែលតារាជើងចាស់ Aom Phiyada បានធ្វើការសម្តែងជាមួយនឹង Krist Perawat ផងដែរ។
៣. រឿងភាគ «46 Days»
ឯរឿងភាគថ្មីមួយទៀតរបស់ប៉ុស្តិ៍ GMM 25 ដែលមានចំណងជើងថា «46 Days» បានចូលរួមសម្តែងដោយតារាល្បីៗ Non Chanon និង Baifern Pimchanok។ ហើយរឿងនេះផងដែរ បានចាប់ផ្តើមចេញថតកាលពីថ្ងៃទី២៣ ខែតុលា ថ្មីៗនេះ៕