ការប្រកួតក្នុងក្របខណ្ឌ Premier League ពេលនេះឈានចូលសប្តាហ៍ទី៦ហើយ ខណៈក្រុមបិសាចក្រហមទើបតែលេងបាន៥ប្រកួតប៉ុណ្ណោះ បើគិតពីការប្រកួតរាត្រីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងក្រុមបិសាចក្រហម កីឡាករ Cavani និង Greenwood អាចចូលលេងជាមួយក្រុមបានហើយ ខណៈ Alex Telles ត្រូវបានគេរំពឹងថានឹងអាចលេងយប់នេះផងដែរ ដោយបច្ចុប្បន្នគាត់កំពុងស្នាក់ស្នាក់នៅសណ្ឋាគារជាមួយក្រុម។ ចំណែកឯ Harry Maguire ក៏បានត្រឡប់មកវិញផងដែរ បន្ទាប់ពីមានរបួស ខណៈ Anthony Martial មិនមានឈ្មោះលេងនោះទេ រួមទាំង Eric Bailly និង Jesse Lingard ដោយសារតែរបួស។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំងស្រុងសម្រាប់ក្រុម Man United ដែលនឹងត្រូវតតាំងជាមួយតោខៀវ៖
អ្នកចាំទី៖ David de Gea, Dean Henderson និង Nathan Bishop ។
ខ្សែការពារ៖ Aaron Wan-Bissaka, Timothy Fosu-Mensah, Axel Tuanzebe, Victor Lindelof, Luke Shaw និង Harry Maguire ។
ខ្សែបម្រើ៖ Paul Pogba, Scott McTominay, Bruno Fernandes, Fred, Nemanja Matic និង Donny van de Beek ។
ខ្សែប្រយុទ្ធ៖ Daniel James, Juan Mata, Marcus Rashford, Odion Ighalo, Edinson Cavani និង Mason Greenwood ៕
ប្រភព៖ Tribuna