ចិន៖ នាថ្ងៃទី ២៣ ខែតុលា Sina បានរាយការណ៍ថា តារាសម្តែងស្រីជួរមុខ Yang Mi បានចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផល ដែលបានលេចមុខ ជាមួ រ៉ូបខ្មៅវែង ដែលបានបង្ហាញរាងដ៏សិចស៊ី ជាពិសេសនោះ ឆែកចេញទម្រង់ជើងដ៏វែង និងស្រលូនរបស់នាងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណា កម្រងរូបភាពជាច្រើនត្រូវបានចែកចាយ ដែលគេបានសង្កេតឃើញថា តារាសម្តែងរូបនេះ ត្រូវបានគេមើលឃើញ ពិតជាស្រស់ស្អាត ជាមួយសម្រស់ដ៏ទាក់ទាញរបស់តារាស្រីរូបនេះ ជាពិសេស តែងតែទទួលការកោតសរសើរពីមហាជនតែម្តង។
ប៉ុន្តែ ផ្ទុយទៅវិញ រូបភាពទាំងនោះគ្រាន់តែ គេបានកាត់តឲ្យសម្រស់របស់តារាស្រីរូបនេះ ទាក់ទាញតែប៉ុណ្ណោះ ព្រោះរូបភាពពិត វាពិតជាខុសគ្នា ជាមួយរូបថតសន្លឹក ដែលគេបានបង្ហោះ ក៏ដូចជា បានចែកចាយលើបណ្តាញសង្គម។ដោយឡែក បើក្រឡេកមើលរូបភាពពិតវិញ របស់អ្នកម្តាយកូនមួយ បានបង្ហាញស្នាមជ្រួញចេញជាផ្នត់ នៅពេលដែលតារាស្រីរូបនេះបានសើច នៅបរិវេនលើផ្ទៃមុខ លើសពីនេះទៅទៀត ទម្រង់របស់នាងប្រែបែរជាធំទៅវិញ ខុសពីរូបគេបានកាត់ត ទម្រង់មុខ V តូចគួរឲ្យស្រលាញ់។
យ៉ាងណាមិញ Yang Mi មានអាយុជាង ៣០ ឆ្នាំហើយ ដូច្នេះ វាងាយស្រួលឲ្យតារាស្រីរូបនេះ បង្ហាញចំណុចខ្សោយ ទៅកាន់មហាជន ហេតុដូច្នេះ រូបរបស់នាង ច្រើនតែតម្រូវ ត្រូវកែសម្រួលឱ្យបានហ្មត់ចត់មុនពេលចេញផ្សាយជាសាធារណៈ ដោយសារតែរឿងនេះ មានអ្នកសិល្បៈជាច្រើន ងាយនឹងត្រូវគេរិះគន់ នៅពេលគេ ចាប់កំហុសក្នុងការតុបតែង ក៏ដូចជា ការស្លៀកសំម្លៀកបំពាក់ជាដើម៕
សូមទស្សនារូបខាងក្រោម៖