កូន​ស្រី​​បណ្តូល​​ចិត្ត ឌី សូនីត្តា មិន​ត្រឹម​​តែ​មាន​មុខ​គួរ​ឲ្យ​ក្នាញ់​​ទេ​ ថែម​​ទាំង​​មាន​​ឈ្មោះ​​ពិរោះ​ទៀត​

//s9.kh1.co/5c/5c38d54bda0de94ebad5bbbd0fe068979e7dd435.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូនស្រីបណ្តូលចិត្ត ឌី សូនីត្តា មិនត្រឹមមានមុខគួរឲ្យក្នាញ់ទេ ថែមទាំងមានឈ្មោះយ៉ាងពិរោះទៀតផង !

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះប្រិយមិត្តជាច្រើនបានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីតារាសម្តែង​ស្រីល្បីឈ្មោះ ឌី សូនីត្តា បានបង្ហោះសារ និងវីដេអូបកស្រាយពីរឿងរ៉ាវមានផ្ទៃពោះ ក៏ដូចជាសុំទោសដល់បងប្អូន​មហាជន ហ្វេនៗ ដែលតែងតែគាំទ្រអ្នកនាងពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីយប់មិញនេះ អ្នកម្តាយវ័យក្មេងរូបនេះបានបង្ហោះរូបមួយសន្លឹកជាមួយនឹងកូនស្រី​បណ្តូលចិត្ត​ដែលទើប​នឹងសម្រាល។ ដោយនៅក្នុងរូបនោះអ្នកនាងបានសរសេរយ៉ាងដូច្នេះថា “បានជួបគ្នាហើយកូន! ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។ ភ្លាមៗនោះអ្នកគាំទ្រជាច្រើនរបស់អ្នកនាងបាន Share ក៏ដូចជាខមិនដើម្បីអបអរសាទរ និងជូនពរទាំងម្តាយ និងកូនឲ្យមានសុខភាពល្អផងដែរ។

តួយ៉ាងអ្នកនាង ឌី សូនីត្តា ក៏មិនទាន់បានជម្រាបពីទម្ងន់ និងឈ្មោះពិតរបស់កូនស្រី ដែលមានមុខគួរឲ្យក្នាញ់នៅ​ឡើយ​ទេ ប៉ុន្តែបើយោងតាមរូបថតមួយសន្លឹកដែល អេឡិច ហ្សូរ៉ា បង្ហោះគឺមានជាប់ឈ្មោះទារិកានេះនៅពីក្រោយ ដែលមានឈ្មោះថា «Nita Meyha» ហៅ «ញញឹម»

សូមទស្សនារូបភាពខាងក្រោមនេះ ៖

ឌី សូនីត្តា
ឌី សូនីត្តា
ឌី សូនីត្តា និងកូនស្រី
ឌី សូនីត្តា និងកូនស្រី
ឌី សូនីត្តា និង អេឡិច ហ្សូរ៉ា
ឌី សូនីត្តា និង អេឡិច ហ្សូរ៉ា
អេឡិច ហ្សូរ៉ា និងកូនស្រី
អេឡិច ហ្សូរ៉ា និងកូនស្រី
ឌី សូនីតា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T