អាមេរិក៖ មួយក្នុងចំណោមជិតមួយលានករណី ដែលមានរឿងដ៏កម្របែបនេះ គឺបានកើតឡើងទៅសត្វបក្សីមួយប្រភេទ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញសត្វបក្សីដ៏កម្រមួយក្បាល ដែលមានផ្នែកមួយចំហៀងជាញីនិងមួយម្ខាងទៀតជាឈ្មោល។ វាជារឿងរ៉ាវដ៏កម្រខ្លាំងមែនទែន ក្នុងមួយជីវិតនៃការរុករក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលចុងក្រោយ នៅតំបន់អភិរក្សធម្មជាតិ Powdermill Nature Reserve នៅឯសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Carnegie បានរកឃើញរឿងរ៉ាវដ៏កម្រមួយ កាលពី១៥ឆ្នាំមុន ហើយនេះជាលើកទី៥ ដែលត្រូវបានរកឃើញក្នុងចំណោមបក្សីជិត៨០ម៉ឺនក្បាល ដែលអ្នកអភិរក្សធម្មជាតិធ្លាប់បានឃើញ។ សត្វបក្សីដ៏កម្រមួយនេះត្រូវបានគេកំណត់អត្តសញ្ញាណថា ជាបក្សីដើមទ្រូងពណ៌ក្រហម Grosbeak។
ពពួកបក្សី Grosbeak អាចត្រូវបានគេកំណត់ចំណាំថា ជាញីឬឈ្មោលបានតាមរយៈពណ៌របស់វា ដោយអាឈ្មោលមានស្លាបខាងក្រោមពណ៌ក្រហម ខណៈពេលមីញីមានពណ៌លឿងត្នោត។ ប៉ុន្តែបក្សីចម្លែកមួយនេះមានពណ៌ស្លាបខុសគ្នា ទាំងសងខាង។ បម្រែប្រមួលហ្សែននេះត្រូវបានគេស្គាល់ថាជា gynandromorphis ដែលមានទាំងធាតុញីនិងឈ្មោលលាយបញ្ចូលគ្នា។
ដោយសារតែភាពកម្ររបស់វា អ្នកវិទ្យាសាស្ត្រមិនបានដឹងច្រើន អំពី gynandromorphis ដែលអាចជះឥទ្ធិពលទៅជីវិតបក្សីមួយនេះ។ លក្ខណៈពិសេសនេះប្រហែលជាមិនបានផ្ដល់គុណសម្បត្តិដល់បក្សីមួយក្បាលនេះទេ។ វាអាចនឹងមានឥទ្ធិពលទៅលើបក្សីគ្នាវា ក្នុងការបន្តពូជ។ គេមិនដឹងថាផ្នែកញីរបស់វា អាចដំណើរការដូចសត្វញីទូទៅដែលមានអូវែ ក្នុងការទាក់ទាញអាឈ្មោល ដើម្បីបន្តពូជដែរឬទេ៕



