ខ្សែប្រយុទ្ធ Luka Jovic របស់ក្លិប Real Madrid អាចនឹងត្រូវជួបបញ្ហាធំម្តងទៀត ដោយអាចនឹងត្រូវជាប់ពន្ធនាគារ ពីបទល្មើសមិនគោរពតាមគោលការណ៍សុវត្តិភាព នៅក្នុងការដាក់ខ្លួនឱ្យនៅដាច់ដោយឡែក អំឡុងពេលកូវីដ ១៩ រីករាលដាលខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងចាប់តាំងពីចូលរួមជាមួយក្លិបអេស្បា៉ញមកពីក្រុម Eintracht Frankfurt កាលពីឆ្នាំ ២០១៩ កីឡាករសញ្ជាតិស៊ែប៊ីរូបនេះហាក់បានបង្កើតរឿងអាស្រូវនៅក្រៅទីលានប្រកួតច្រើនជាងអ្វីដែលគេអាចធ្វើនៅក្នុងទីលាន។
ហើយយ៉ាងណាមិញយោងតាមភ្នាក់ងារព័ត៌មានពី Tanjug ឥឡូវនេះបានបង្ហាញថា Jovic កំពុងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៦ ខែ ពីបទល្មើសច្បាប់ក្នុងការរក្សាសុវត្តិភាពអំឡុងខែមីនា ពោលគឺនៅពេលដែលរូបគេបាន វិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញ បើទោះបីកីឡាកររបស់ក្រុម Real Madrid ផ្សេងទៀត កំពុងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក៏ដោយ។
មិនតែប៉ុណ្ណោះ ការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសស៊ែប៊ី បានអះអាងទៀតថាការដែលមិនគោរពតាមគោលការណ៍រក្សាសុវត្តិភាពរបស់ Jovic នេះ ទើបតែត្រូវបានគេធ្វើការចោទប្រកាន់ ដូច្នេះយោងតាមច្បាប់គឺតម្រូវឱ្យមានការបញ្ជាក់ពីសំណាក់ចៅក្រមជាមុនសិន ទើបអាចដំណើរការទៅតាមច្បាប់បាន។
លើសពីនេះ Jovic អាចនឹងត្រូវបង់ប្រាក់ពិន័យចំនួន ៣០,០០០ អ៉ឺរ៉ូ ខណ:របាយការណ៍ RTS បានបញ្ជាក់ថាវានឹងអាចជួយបន្ធូរបន្ថយទោសទាំងនេះបានមួយកម្រិត បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញា៕
ប្រភព៖ All Football