Bale បង្កើតឱកាសបានមួយគ្រាប់យប់មិញជួយឲ្យ Spurs លត់ក្លិប LASK របស់អូទ្រីស ៣-០ (មានវីដេអូ)

//s9.kh1.co/d7/d7d628dbc6a9ce041bc1888df85cc639229d0bcd.jpg
កីទ្បា

 ២៣-តុលា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ក្លិប Tottenham Hotspur រកបាន៣ពិន្ទុនៅក្នុងការប្រកួតវគ្គចែកពូលពានរង្វាន់ Europa League យប់មិញ​ ក្រោយយកឈ្នះក្លិប LASK ៣ទល់នឹង០

បរទេស៖ សម្រាប់ការប្រកួតបើកឆាកវគ្គចែកពូលពានរង្វាន់ UEFA Europa League យប់មិញនេះ ក្លិប Tottenham Hotspur ដែលដឹកនាំដោយលោកគ្រូបង្វឹក Jose Mourinho បានយកឈ្នះក្លិប LASK មកពីប្រទេសអូទ្រីស ក្នុងដីដោយលទ្ធផល៣ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Tottenham Hotspur
ក្រុមកីឡាកររបស់ក្លិប Tottenham Hotspur

ខ្សែបម្រើសញ្ជាតិប្រេសុីល Lucas Moura ជាអ្នករកគ្រាប់បើកឆាកឲ្យ Spurs នៅនាទីទី១៨ ក្រោមការបោះបាល់ឲ្យយ៉ាងស្អាតពីសំណាក់ខ្សែប្រយុទ្ធ​ Alves Morais ដែលទើបតែផ្លាស់ពី Benfica ក្នុងកិច្ចសន្យាខ្ចីជើង។ គ្រាប់ទី២កើតឡើងដោយការស៊ុតចូលទីខ្លួនឯងរបស់ខ្សែការពារក្លិប LASK ក្រោមការបង្កើតឱកាសរបស់កីឡាករវ័យ៣២ឆ្នាំ Gareth Bale

កីឡាករ Alves Morais, Gareth Bale និង Lucas Moura 
កីឡាករ Alves Morais, Gareth Bale និង Lucas Moura 

ចូលដល់តង់ទី២ ពោលគឺនៅនាទីទី៨៤ កីឡាករ Alves Morais រកបានគ្រាប់ Assist លើកទី២របស់ខ្លួន ដោយបោះបាល់ឲ្យតារាកូរ៉េខាងត្បូង Son Heung-min ដែលដូរចូលជំនួស Bale ស៊ុតបានគ្រាប់ទី៣ឲ្យលោក Jose Mourinho ។ យោងតាមលទ្ធផលនេះ Spurs ឈរលើគេក្នុងពូល J មានបីពិន្ទុស្មើនឹងក្លិប Royal Antwerp របស់ប្រទេសបែលស្សុិក៕

ការស៊ុតរបស់កីឡាករ Son Heung-min
ការស៊ុតរបស់កីឡាករ Son Heung-min
វីដេអូសង្ខេបនៃការប្រកួត

ប្រភព bbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T