អេស្ប៉ាញ៖ កាលពីថ្ងៃទី ២០ ខែតុលាមានព័ត៌មានអាក្រក់មួយសម្រាប់ក្លិបលីគកំពូលអេស្ប៉ាញ La Liga កាលពីថ្ងៃអង្គារនៅពេលដែលខ្សែប្រយុទ្ធ Roberto Soldado របស់ក្លិប Granada FC ត្រូវបានគេបញ្ជាក់ថាបានឆ្លងជំងឺ COVID-១៩ ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះមុនពេលបង្ហាញខ្លួនលើកដំបូងក្នុងវគ្គចែកពូលក្របខណ្ឌ Europa League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានផ្តល់ការធ្វើតេស្តវិជ្ជមានមួយដែលធ្វើឡើងដោយ UEFA កាលពីថ្ងៃចន្ទ និងកំពុងស្នាក់នៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់គាត់ដែលបុគ្គលិកពេទ្យក្លិបបន្តវាយតម្លៃស្ថានភាពរបស់គាត់។
ជាលទ្ធផលនៃការធ្វើតេស្តកីឡាករ Roberto Soldado នឹងត្រូវខកខានចូលរួមប្រកួតដែលក្លិបរបស់គាត់នឹត្រូវប៉ះជាមួយក្លិប PSV Eindhoven នៅថ្ងៃព្រហស្បតិ៍នេះដែលជាការប្រកួតក្របខណ្ឌ La Liga ដែលនឹងឡើងទៅប៉ះក្លិប Getafe FC នៅចុងសប្តាហ៍ និងការប្រកួតក្របខណ្ឌ Europa League មួយផ្សេងទៀតនៅឯទឹកដីរបស់ក្លិប PAOK Salonika នៅថ្ងៃទី ២៩ ខែតុលា។
នៅថ្ងៃអង្គារនេះក៏បានឃើញសេចក្តីរាយការណ៍របស់សារព័ត៌មានកីឡារបស់អេស្ប៉ាញថាប្រធានក្លិប FC Barcelona លោក Josep Maria Bartomeu បច្ចុប្បន្នកំពុងស្ថិតដាច់ដោយឡែកបន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-១៩ ។
កាសែត The El Mundo Deportivo ពន្យល់ថាលោក Bartomeu បានផ្តល់លទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្ត PCR ប៉ុន្តែលោកនឹងមិនមានវត្តមាននៅឯការប្រកួតបើកឆាកក្របខណ្ឌ Champions League នៅថ្ងៃអង្គារនៅឯទឹកដីក្លិប Ferencvaros ទេ ហើយនឹងបន្តនៅដាច់ដោយឡែករហូតដល់គាត់ទទួលបានលទ្ធផលអវិជ្ជមានជំងឺ COVID-១៩ បន្ទាប់ពីការធ្វើតេស្តលើកទីពីរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ