ផ្ដាសាយធំ និងផ្ដាសាយធម្មតា សុទ្ធតែជាបញ្ហាប្រព័ន្ធផ្លូវដង្ហើមដូចគ្នា ប៉ុន្តែវាបង្កឡើងដោយវីរុសមិនដូចគ្នាទេ។ ដោយសារតែរវាងជំងឺពីរនេះ មានរោគសញ្ញាស្រដៀងគ្នា ជួនកាល យើងពិបាកដឹងថា យើងឈឺផ្ដាសាយធំ ឬផ្ដាសាយធម្មតាឲ្យពិតប្រាកដ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក(CDC )។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ ផ្ដាសាយធំមានសភាពធ្ងន់ធ្ងរជាងផ្ដាសាយធម្មតា ហើយរោគសញ្ញាក៏ធ្ងន់ជាងដែរ។ ចំណែកផ្ដាសាយធម្មតាសភាពស្រាលជាង ហើយជាទូទៅផ្ដាសាយធម្មតាមិនបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរទេ តែបើផ្ដាសាយធំវិញបណ្ដាលឲ្យរលាកសួត ការបង្ករោគដោយបាក់តេរី ឬអាចសម្រាកមន្ទីរពេទ្យក៏មាន ពោលផ្ដាសាយធំអាចបង្កផលពិបាកច្រើន។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ ឲ្យដឹងថា រោគសញ្ញារវាងជំងឺផ្ដាសាយពីរនេះ អាចស្រដៀងគ្នាមែន តែវាមានមួយស្រាលជាង មួយធ្ងន់ជាងដោយ៖
– រោគសញ្ញាផ្ដាសាយធំ៖
- ទូទៅ៖ ក្ដៅខ្លួន ឈឺខ្លួន ព្រឺរងា ហត់ អស់កម្លាំង ពិបាកក្នុងទ្រូង ឬក្អក ឈឺក្បាល
- មិនសូវមាន៖ កណ្ដាស់ តឹងច្រមុះ ឈឺក
– រោគសញ្ញាផ្ដាសាយតូច៖
- ទូទៅ៖ កណ្ដាស់ តឹងច្រមុះ ឈឺក ក្អក ឬពិបាកក្នុងទ្រូង
- មិនសូវមាន៖ ក្ដៅខ្លួន ព្រឺរងា ឈឺក្បាល ឈឺខ្លួន អស់កម្លាំង
ដោយហេតុថា ផ្ដាសាយធំ និងផ្ដាសាយធម្មតា មានរោគសញ្ញាច្រើនស្រដៀងគ្នា វាអាចធ្វើឲ្យយើងជាអ្នកឈឺពិបាកប៉ាន់ស្មានថា យើងឈឺអីឲ្យប្រាកដ បើគ្រាន់តែមើលទៅលើតែរោគសញ្ញារបស់ជំងឺ។ ដូចនេះ បើចង់ដឹងពិតប្រាកដ គ្រូពេទ្យ ដែលជាធម្មតាត្រូវធ្វើក្នុងរយៈពេលពីរបីថ្ងៃដំបូង ពេលយើងឈឺ ទើបអាចបញ្ជាក់កាន់តែថាយើងឈឺផ្ដាសាយធំ ឬគ្រាន់តែឈឺផ្ដាសាយធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet