ថៃ៖ ប្រធានបទមួយបានបណ្តាលឲ្យមានមនុស្សជាច្រើន រង់ចាំតាមដានមើលពីរឿងរ៉ាវរបស់ តារាស្រី Taew Natapohn បន្ទាប់ពីមាន ការអត្ថាធិប្បាយមួយ ដែលត្រូវបានធ្វើឡើងពីអ្នកលេងបណ្ដាញសង្គមម្នាក់ នៅលើ Instagram របស់នាង ដែលបាននិយាយស្នើសុំ ឲ្យតារាស្រីរូបនេះ ដកពាក្យបណ្តឹងវិញ ព្រមទាំងពោលពាក្យសុំទោស បន្ទាប់ពី លេចលឺថា Taew នឹងធ្វើការប្ដឹងផ្ដល់ពីករណីបរិហារកេរ្តិ៍ បង្ខូចកេរ្តិ៍ឈ្មោះ តាមបណ្ដាញសង្គម ទៅលើអ្នកដែលបានជេររូបនាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងករណីនេះ ក៏បានធ្វើឲ្យមនុស្សជាច្រើន ពិតជាមានការងឿងឆ្ងល់ថា Taew នឹងដាក់ពាក្យបណ្ដឹងប្ដឹងទៅលើបុគ្គលណាម្នាក់ផ្សេងទៀតដែរទេ រហូតដល់ពេលថ្មីៗនេះ យោងទៅតាមសារព័ត៌មាន បានរាយការណ៍ថា អ្នកយកព័ត៌មាន បានធ្វើការសាកសួរទៅ តារាស្រី Taew អំពីបញ្ហានេះ ដែលនៅក្នុងនោះ នាងក៏បានបង្ហើបថា នាងបានឃើញការខមិនអត្ថាធិប្បាយរួចហើយ ហើយពិតជាមិនយល់ថា អ្នកខមិននោះបាននិយាយពីរឿងអ្វីនោះទេ ដោយសារតែ នាងមិនបានចោទប្រកាន់ និងមិនបានប្តឹងទៅលើនរណាម្នាក់នោះទេ។
លើសពីនេះទៅទៀត នាងថែមទាំងបានបង្ហើបទៀតថា នាងពិតជាយល់ស្របថា កាលពីមុនមានមតិយោបល់មិនល្អខ្លះៗ ប៉ុន្តែក៏នៅស្ងៀមៗ មិនបានលុបចោល ហើយក៏មិនគិតថា នឹងទៅប្តឹងនរណាម្នាក់នោះទេ ដែលក្នុងករណីនេះ ជឿថា គឺជារឿងដែលមានការយល់ច្រឡំ ច្រើនជាង៕
សូមទស្សនារូបភាពខាងក្រោម៖