ក្រុម West Ham ប្រើពេលត្រឹមតែ១០នាទីចុងក្រោយនៃការប្រកួតប៉ុណ្ណោះដើម្បីតាមស្មើក្រុម Tottenham ដោយលទ្ធផល ៣-៣ នៅក្របខណ្ឌ Premier League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមមាន់ខ្នាយមាសចាប់ផ្ដើមការប្រកួតបានយ៉ាងល្អ ដោយរកគ្រាប់បាល់បាន៣គ្រាប់នៅ១៦នាទីដំបូងនៃការប្រកួត ដោយមួយគ្រាប់រកបានដោយ Heung-Min Son និង ២គ្រាប់ទៀតរកបានដោយ Harry Kane។
ប៉ុន្ដែក្រុមរបស់លោក Jose Mourinho មិនអាចក្រសោបយកបានបីពិន្ទុសម្រាប់ការប្រកួតនេះទេ បន្ទាប់ពីការតែតបញ្ចូលទីរបស់ Fabian Balbuena មុនពេលដែល Davinson Sanchez របស់ក្រុម Spurs ធ្វើឱ្យបាល់ចូលទីខ្លួនឯង ហើយ Manuel Lanzini បានស៊ុតពីចំងាយតាមស្មើឱ្យក្រុម West Ham បានសម្រេចនៅនាទី ៩០+៤។
ដោយឡែក Gareth Bale ដែលបង្ហាញខ្លួនក្នុងការប្រកួតលើកដំបូងសម្រាប់ក្រុមខ្នាយមាស ចាប់តាំងពីផ្ទេរមកពី Real Madrid បានខកឱកាសក្នុងការរកគ្រាប់បាល់ មុនពេល Lanzini ស៊ុតបញ្ចូលទីតាមស្មើឱ្យ West Ham៕