កីឡាករ Virgil van Dijk នឹងទទួលការវះកាត់ជង្គង់ បន្ទាប់ពីការស្កេនបានបញ្ជាក់ថា ខ្សែការពាររបស់ Liverpool បានរងរបួសសរសៃពួរសាច់ដុំ ACL អំឡុងពេលប្រកួតស្មើ ២-២ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Everton ។ Van Dijk បានរងរបួសនៅនាទីទី ៥ បន្ទាប់ពីមានការប្រជែងគ្នាពីសំណាក់អ្នកចាំទី Jordan Pickford របស់ក្រុម Everton ដែលមិនត្រូវបានពិន័យ ដោយអាជ្ញាកណ្តាលលោក Michael Oliver និងមន្ត្រី VAR នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឱ្យជម្រាបផងដែរថា ទោះបីជា Van Dijk អាចដើរចេញពីទីលានក្រោយពីការព្យាបាលដោយក្រុមគ្រូពេទ្យរបស់ Liverpool ក៏ដោយ ក៏ការស្កេនបានបញ្ជាក់ថា កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានរងការខូចខាតសរសៃពួរសាច់ដុំ ACL នៅក្នុងហេតុការណ៍នេះ ហើយជាលទ្ធផលវាប្រឈមនឹងការខកខានការប្រកួតជាច្រើនខែសម្រាប់ Liverpool ថែមទៀតផង៕
ប្រភព ៖ ESPN