ថៃ៖ កំពុងតែបានក្លាយជាចំណាប់អារម្មណ៍របស់ មិត្តអ្នកគាំទ្រជាច្រើន ចំពោះតារាស្រី Ice Preechaya ជាមួយនឹងរូបរាងរបស់នាង ក្នុងពេលដែលបានយកចិត្តទុកដាក់ ចំពោះសុខភាព និងមានការហាត់ប្រាណ រហូតទាល់ទទួលបានរូបរាងដ៏ស្រស់ស្អាតឥតខ្ចោះ បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ Ice Preechaya ក៏បានបញ្ចេញនូវ រូបភាពថ្មីមួយ សម្រាប់អ្នកគាំទ្រ ដើម្បីបានទស្សនា ជាមួយនឹងឈុតសម្លៀកបំពាក់ហាត់ប្រាណរបស់នាង ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ នៅក្នុងរូបភាពនោះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រទាំងនោះ បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើផ្នែកចង្កេះរបស់នាង ដែលកាន់តែ មានរាងតូចស្ដើងស្អាត ខណៈដែលមនុស្សជាច្រើន សុទ្ធតែចង់បានបែបនេះគ្រប់ៗគ្នា។
ម៉្យាងវិញទៀត នៅក្នុងនោះ ពួកគេ ក៏បានលើកឡើងផងដែរថា បើទោះបីជា ផ្ទៃមុខរបស់នាងដែលមើលទៅទើបតែភ្ញាក់ពីគេង ប៉ុន្តែសម្រាប់រូបនេះមួយនេះ នៅតែមានភាពស្រស់ស្អាតខ្លាំងក្នុងពេលដែលមានរូបរាងគួរឲ្យទាក់ទាញបែបនេះ ខណៈពេលដែលមុខមាត់របស់នាង មានការផ្លាស់ប្ដូរបន្តិចក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖




