ត្រឹមវ័យ៣៥ឆ្នាំ! អតីតតារាឆ្នើមរបស់ Man City រូបនេះបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករហើយ

//s9.kh1.co/2e/2e0c94eebd31d8992040ffb1d58435a7b93b0014.jpg
កីទ្បា

 ១៧-តុលា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

អតីតតារាឆ្នើមរបស់ Man City គឺខ្សែការពារ Pablo Zabaleta បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករហើយ

បរទេស៖ កាលពីម្សិលមិញនេះ អតីតខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Pablo Zabaleta បានប្រកាសចូលនិវត្តន៍ជាផ្លូវការពីអាជីពជាកីឡាករ ក្នុងក្លិប West Ham របស់ប្រទេសអង់គ្លេសនៅត្រឹមវ័យ៣៥ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Pablo Zabaleta
កីឡាករ Pablo Zabaleta

គួរឲ្យដឹងដែរថាមុនពេលផ្លាស់ទៅចូលរួមជាមួយ West Ham នៅឆ្នាំ២០១៧ កីឡាកររូបនេះបានចំណាយពេលដល់ទៅ៩រដូវកាលជាមួយក្លិប Manchester City ។ ក្នុងនោះដែរ Zebaleta បង្ហាញខ្លួនសរុបឲ្យក្លិបមួយនេះបានចំនួន៣៣៣ប្រកួត ឈ្នះពាន Premier League បាន២លើក ពាន FA Cup បានមួយលើក និងពាន League Cup បានមួយលើកផងដែរ។ 

កីឡាករ Pablo Zabaleta
កីឡាករ Pablo Zabaleta

ក្រៅពីនេះរូបគេបង្ហាញខ្លួនឲ្យជម្រើសជាតិអាហ្សង់ទីនបាន៥៨ប្រកួត និងចំណាយពេល៣រដូវកាលជាមួយក្លិប West Ham ដោយបង្ហាញខ្លួនបាន៨០ប្រកួត មុនពេលដែលសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករកាលពីម្សិលមិញនេះ៕

កីឡាករ Pablo Zabaleta និង Lionel Messi
កីឡាករ Pablo Zabaleta និង Lionel Messi

ប្រភព skysports

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T