បរទេស៖ ក្រោយផ្លាស់ចេញពីក្លិប Sporting Lisbon របស់ប្រទេសព័រទុយកាល់មកលេងឲ្យ Manchester United កាលពីដើមឆ្នាំ២០២០កន្លងមកនេះ ខ្សែបម្រើឆ្នើម Bruno Fernandes បានក្លាយជាតួសំខាន់មួយរូបក្នុងបញ្ជីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ពោលក្នុងការបង្ហាញខ្លួន២៦ប្រកួតឲ្យក្លិប រូបគេរកបានដល់ទៅ១៤គ្រាប់ និងបោះបាល់ឲ្យដៃគូបាន១០លើក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែកថ្មីៗនេះគេហទំព័រ The Sun បានរាយការណ៍មកថាក្លិបយក្សទាំងពីររបស់អេស៉្បាញពោលគឺ Real Madrid និង Barcelona កំពុងតែត្រៀមខ្លួនតាមប្រជែងទិញយករូបគេពី Man UTD នៅចុងរដូវកាល២០២០/២១នេះ។

គួរឲ្យដឹងដែរថាថ្មីៗនេះមានដំណឹងលេចឮថា Bruno Fernandes មានការមិនពេញចិត្តជាខ្លាំងជាមួយនឹងការដោះដូរកីឡាកររបស់ក្លិប Man UTD នៅរដូវក្ដៅនេះ។ លើសពីនេះរូបគេក៏កំពុងតែបាត់បង់ភាពជឿជាក់ក្រោមការដឹកនាំរបស់លោក Solskjaer ផងដែរ។ យ៉ាងណាមិញកុងត្រារបស់កីឡាកររូបនេះជាមួយក្លិបនៅសល់រហូតដល់ទៅឆ្នាំ២០២៥ឯណោះ៕

ប្រភព៖ sportsmole