ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្ត និងអស់ចំណើចយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយនូវសកម្មភាព ឆ្មាមួយក្បាលឈ្មោះថា Xiao Hu ឬខ្លាតូច បានហាត់ប្រាណយកសាច់ដុំក្បាលពោះ នៅក្លិបហាត់ប្រាណមួយកន្លែងក្នុងទីក្រុង Jining ភាគខាងកើតប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ដោយម្ចាស់របស់វាផ្ទាល់ ដែលមាននាមត្រកូលថាលោក ឈូ ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា ឆ្មាមួយក្បាលនេះ បានដាក់ខ្លួនដេកផ្ញារលើឥដ្ឋ និងសំដូកជើងទៅត្រង់ ហើយងើបក្បាលទៅមុខជាច្រើនដង ដែលនេះជាក្បាច់ហាត់ប្រាណដ៏ពេញនិយមសម្រាប់អ្នកចង់បានសាច់ដំុក្បាលពោះ។
យោងតាមសម្ដីរបស់លោក ឈូ បានឲ្យដឹងថា រូបលោកផ្ទាល់បានទទួលចិញ្ចឹមឆ្មាមួយក្បាលនេះ កាលពីជាងមួយឆ្នាំមុនកន្លងទៅ បន្ទាប់ពីឃើញវានៅខាងក្រៅក្លិបហាត់ប្រាណ។ ហើយវាឃើញមនុស្សជាច្រើនហាត់ក្បាច់នេះជាញឹកញាប់ រួចវាក៏រៀនតាម ហើយវាក៏អនុវត្តស្ទើរតែជារៀងរាល់ថ្ងៃតែម្ដង។
យ៉ាងណាមិញ ជុំវិញវីដេអូខាងលើនេះ ទទួលបានអ្នកចុចចូលទស្សនារហូតដល់ទៅជាង១.៦លានដងឯណោះ និងមានមហាជនមួយចំនួន បានបញ្ចេញមតិបែបលេងសើច ដោយលើកឡើងថា៖
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖