Ger Lee Grow ជាភាសា បាកាន ដែលប្រែថា ក្រសែខ្យល់បក់ គឺមានន័យថាផ្ទះនេះត្រូខ្យល់បក់រហូត ជួនបក់ខ្លាំង ប៉ុន្តែវាមិនមានគ្រោះថ្នាក់នោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯទេសភាពនៅទីនោះវិញ ពិតជាស្រស់ស្អាតប្លែកភ្នែក ព្រោះថាមានភ្នំ និងធម្មជាតិបៃតង ដ៏ស្រស់ត្រកាល ដែលព័ទ្ធជុំវិញខ្លួនយើងតែម្ដង ហើយអាកាសធាតុត្រជាក់នៅពេលយប់អ្នកដែលស្នាក់នៅទីនេះត្រូវរៀបចំ អាវយឺត ខោវែង ស្រោមជើង នឹងមួក។ បើសិនជាអ្នកទាំងអស់គ្នាបានទៅដល់ Ger Lee Grow (ផ្ទះឫស្សី) ពិតជាស្រស់ស្រាយភ្លេចអស់ទុក្ខកង្វល់ មិនចង់ត្រឡប់មកវិញទេ ។
Ger Lee Grow (ផ្ទះឫស្សី) មិនមានសកម្មភាពអ្វីសំរាប់ច្រើនទេ ដូចជាមិនមានតន្រ្តីបន្តផ្ទាល់ដើម្បីស្តាប់ទេ (ប៉ុន្ដែបើមានឧបករណ៏ខ្លួនឯង អាចលេងខ្លួនឯងបាន)។ ផ្ទះឫស្សី នឹងផ្តោតលើការសំរាកលំហែកាយ ការអង្គុយរីករាយនឹងទេសភាពការនិយាយ និងស្រូបយកខ្យល់ដែលបក់មកប៉ះមកលើយើងដ៏សែនត្រជាក់គ្រប់ពេល។
មានវិធីធ្វើដំណើរ ២ យ៉ាងដើម្បីទៅដល់ទីនោះ។ រថយន្តផ្ទាល់ខ្លួនអាចមកជា ២ ផ្លូវគឺផ្លូវឈៀងម៉ៃ - សាមឿង និងឈៀងម៉ៃ - ហាងឃុង ចំណាយពេលប្រហែល ៣ ម៉ោង ឡានក្រុងសាធារណៈនៅចំណតរថយន្តចាំងភឿកយកឡានក្រុងឈៀងម៉ៃ - វត្តច័ន្ទលឿងមាន ២ ដង៖ ៩ : ០០ ព្រឹកនិង ១១ : ០០ ព្រឹកចេញដំណើរនៅហ្គីហ្គីល វាត្រូវចំណាយពេលប្រហែល 3-4 ម៉ោង។
យ៉ាងណា អ្នកដែលមានគម្រោងស្នាក់នៅក្នុងផ្ទះ ឫស្សី កុំរំពឹងអីថានឹងភ្ញាក់ឡើងក្នុងអ័ព្ទ ឬពេលយប់អាចមើលឃើញផ្កាយ អ្វីគ្រប់យ៉ាងអាស្រ័យទាំងស្រុងលើអាកាសធាតុ។ ប៉ុន្តែអ្នកនឹងមកប្រឈមនឹងខ្យល់បក់ខ្លាំង Ger Lee Grow ជាផ្ទះឫស្សីធម្មតា មិនប្រណិត មិនមានផាសុកភាព ឬបំពាក់ដោយគ្រឿងបរិក្ខារពេញលេញនោះទេ។ ហើយសេវាទូរស័ព្ទមិនមានទេ តែកុំបារម្ភអីផ្ទះឫស្សីមានវ៉ាយហ្វាយ (WiFi) ៕
សូមទស្សនារូបភាពខាងក្រោម៖