Scholes ទទូចឲ្យ Man UTD គួរគិតគូទិញខ្សែប្រយុទ្ធម្នាក់នេះ ប្រសើរជាងចំណាយលុយធំទិញ Sancho

//s9.kh1.co/85/8505367574186fc07f002342d878d2ac63cf89b7.jpg
កីទ្បា

 ១៤-តុលា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

Scholes ទទូចឲ្យ Man UTD គួរគិតគូទិញខ្សែប្រយុទ្ធ Haaland ប្រសើរជាងចំណាយលុយធំទិញ Sancho

អង់គ្លេស៖ ខ្សែបម្រើជើងចាស់របស់ក្លិបបិសាចក្រហម Manchester United លោក Paul Scholes បានជំរុញឲ្យអតីតក្លិបរបស់លោក គួរផ្ដោតទៅលើការផ្ទេរយកខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Borussia Dortmund ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

Scholes ជឿជាក់ថា Haaland អាចនឹងវិវត្តន៍ខ្លួន ឈានដល់កម្រិតស្មើនឹងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ហើយលោកក៏បានទទួចឲ្យ Man UTD គួរបង្វែរចំណាប់អារម្មណ៍ពី ​Jadon Sacho មករកខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះផងដែរ។

កីឡាករ Jadon Sacho
កីឡាករ Jadon Sacho

តាមពិតទៅ Man UTD ធ្លាប់តាមទិញ​ Haaland ម្ដងរួចទៅហើយ មុនពេលជម្រើសជាតិន័រវែសរូបនេះ សម្រេចចិត្តចូលរួមជាមួយ Dortmund។ យ៉ាងណាមិញ Scholes ចង់ឲ្យក្លិបបិសាចក្រហម គួរព្យាយាមទិញ គោលដៅចាស់ម្នាក់នេះម្ដងទៀតនៅពេលទីផ្សារដោះដូរខែមករាបើកទ្វារ។

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

ទាក់ទងនឹងរឿងខាងលើ Scholes បានថ្លែងក្នុងកម្មវិធីទូរទស្សន៍ Astro Sports យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា Haaland គឺពិតជាអស្ចារ្យ។ បើតាមអ្វីដែលខ្ញុំធ្លាប់ឃើញកន្លងមក ខ្ញុំជឿជាក់ថា គាត់អាចនឹងឈានដល់កម្រិតស្មើ Ronaldo និង Messi ។ ហេតុនេះហើយ ទើបខ្ញុំមិនដែលគិតថា Sancho ជាប្រភេទកីឡាករដ៏ត្រឹមត្រូវសម្រាប់ Man UTD ព្រោះពួកយើងមានកីឡាករប្រភេទនេះ ៣នាក់រួចមកហើយ។ ទៅចំណាយ១០០លាន ឬអ្វីផ្សេង ខ្ញុំមិនគិតថាត្រឹមត្រូវនោះទេ។ មើលទៅគាត់ (Sancho) ជាកីឡាករពូកែម្នាក់ គាត់ប្រហែលជាអាចជួយគ្រប់ក្រុមឲ្យប្រសើរឡើង ប៉ុន្តែគ្រាន់តែខ្ញុំមិនគិតថា គាត់ជាតម្រូវការសម្រាប់ Man UTD នៅឆ្នាំនេះ។

  លោក Paul Scholes 
លោក Paul Scholes 
លោក Paul Scholes 

គួរឲ្យដឹងដែរថា Haaland ជាខ្សែប្រយុទ្ធកំពុងឡើងកូដមួយរូបនៅតំបន់អឺរ៉ុប នាពេលបច្ចុប្បន្ន។ ជាក់ស្ដែង ចាប់តាំងពីផ្លាស់ពីក្លិប RB Salzburg ទៅចូលរួមជាមួយក្លិប Dortmund ក្នុងខែមករាឆ្នាំនេះមក គេរកបាន២១គ្រាប់ហើយឲ្យក្លិបយក្សអាល្លឺម៉ង់ ក្នុងចំណោមការបង្ហាញខ្លួន២៣ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់៕

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

ប្រភព standard

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T