La Liga បានប្រកាសថា ការប្រកួត El Clasico ដំបូងនៃរដូវកាលនេះ នឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ទី ២៤ ខែតុលាជាមួយនឹងការចាប់ផ្តើមប្រកួតនៅម៉ោង ០៩:០០ នាទីយប់ ម៉ោងនៅកម្ពុជា។ នេះជាជំនួបលើកដំបូងនៃរដូវកាលនេះ រវាងក្រុមអធិរាជស Real Madrid និង FC Barcelona ដែលគេរំពឹងថា នឹងប្រជែងដណ្តើមជើងឯក La Liga ឆ្នាំ ២០២០-២០២១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតនេះនឹងត្រូវបានលេងនៅឯ Camp Nou ហើយ Barcelona នឹងមានថ្ងៃបន្ថែមទៀត ដើម្បីឲ្យកីឡាករ សម្រាកដើម្បីត្រៀមការប្រកួត UCL ។ Real Madrid ច្បាស់ជានឹងគ្មានវត្តមាន Eden Hazard និង Dani Carvajal នោះទេ ព្រោះតែរងរបួស ហើយនឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីជាសះស្បើយ បន្ទាប់មកក៏ធ្វើឱ្យប្រសើរឡើងនូវស្ថានភាព និងកាយសម្បទារបស់ពួកគេផងដែរ។
យ៉ាងណាមិញ នេះនឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយ ហើយក៏ជាការប្រកួត El Clasico ដំបូងបង្អស់បន្ទាប់ពីជំងឺកូវីដ១៩ រាតត្បាត ដូច្នេះវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់៕
ប្រភព ៖ Managing Madrid