ស្រលាញ់ Idol ដល់ម្លឹង! ក្រោយទទួលបានអាវពីពូដូ កីឡាករ Camavinga សរសេរពាក្យមួយឃ្លាថា...

//s9.kh1.co/fd/fddd07abbe86bf2273788419602c8f9e34891809.jpg
កីទ្បា

 ១៣-តុលា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ក្រោយទទួលបានអាវពី Ronaldo កីឡាករ Camavinga សរសេរមួយឃ្លានៅលើគណនី Snapchat របស់ខ្លួនថាគេនឹងមិនយកអាវនោះទៅបោកទឹកនោះទេ

បារាំង៖ បើទោះបីជាមិនបានចូលលេងឲ្យជម្រើសជាតិបារាំង ពេលប៉ះជាមួយព័រទុយកាល់កាលពីយប់ម្សិលមិញក៏ពិតមែន ប៉ុន្តែខ្សែបម្រើវ័យក្មេង Eduardo Camavinga បានទទួលអាវពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅពេលចប់ការប្រកួត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាក់ស្តែង Ronaldo មានការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់ Camavinga ក្រោយរូបគេស៊ុតបានមួយគ្រាប់ជួយឲ្យបារាំងយកឈ្នះអ៊ុយក្រែនដោយលទ្ធផល៧ទល់នឹង១ក្នុងជំនួបមិត្តភាពប៉ុន្មានថ្ងៃមុននេះ។ ក្នុងនោះក្រោយទទួលបានអាវពីនិមិត្តរូបរបស់ខ្លួនដូច្នេះ កីឡាករវ័យ១៧ឆ្នាំរូបនេះបានសរសេរពាក្យមួយឃ្លា ភ្ជាប់ជាមួយរូបភាពអាវរបស់ Ronaldo នៅលើគណនី Snapchat របស់ខ្លួនថា រូបគេនឹងមិនយកអាវនោះទៅបោកទឹកនោះទេ

អាវដែល Camavinga ទទួលបានពី Ronaldo
អាវដែល Camavinga ទទួលបានពី Ronaldo

មួយឃ្លានេះមានន័យថា Camavinga ពិតជាមានការគោរពខ្ពស់ណាស់ទៅលើ Ronaldo ដែលជា Idol របស់ខ្លួនតាំងពីក្មេងមក។ ដោយឡែកកីឡាករជម្រើសជាតិបារាំងរូបនេះក៏កំពុងត្រូវបានក្លិបចាស់របស់ Ronaldo ចាប់អារម្មណ៍ចង់បានទៅរួមក្រុមផងដែរ ពោលគឺក្លិបយក្សអេស៉្បាញ Real Madrid

កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga

ប្រភព thesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T