ភ្នំពេញ៖ ជាការពិតណាស់ ខណៈពេលនេះ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត កំពុងតែជួប គ្រោះទឹកជំនន់ ជាពិសេស នៅក្នុងខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបងផ្ទាល់តែម្ដង ដែលបានធ្វើឲ្យបណ្ដាប្រជាពលរដ្ឋទាំងនោះ ត្រូវការជំនួយជាបន្ទាន់ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បន្ទាប់ពីឃើញហេតុការណ៍បែបនេះ បានធ្វើឲ្យកំពូលតារាចម្រៀងដ៏ល្បីល្បាញ លោក ព្រាប សុវត្ថិ មិនមើលនឹងភ្នែកនោះទេ ដោយលោក បានឧបត្ថម្ភអង្ករ ២ តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ថែមទៀតផង។ នេះបើតាម ផេកហ្វេសប៊ុករបស់ លោក ហេង ឡុង បាននិយាយថា៖
ក្នុងនោះដែរ ក៏បានធ្វើឲ្យបណ្ដាមហាជនជាច្រើន ពិតបានកើតសរសើរ ចំពោះទឹកចិត្តដ៏ប្រពៃ របស់ លោក ព្រាប សុវត្ថិ ដែលបានជួយដល់បងប្អូន ក្នុងពេលដែលកំពុងតែជួបទុក្ខលំបាក បែបនេះ ៕
ប្រភព៖ Heng Loong
សូមទស្សនារូបភាពខាងក្រោម៖