ត្រឹមតម្លៃប៉ុណ្ណឹង ក្លិបអ្នកមាន PSG មិនខ្លាចនឹងយក Ronaldo នោះទេ ប៉ុន្តែមានលក្ខខណ្ឌមួយ

//s9.kh1.co/9a/9a56c4bea830f5c5c1419c02ad65fd99293ef5f2.jpg
កីទ្បា

 ១៣-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រូបភាព​មួយ​សន្លឹក​នៃ​ការ​ឈរ​និយាយ​គ្នា​ដោយ​ស្ងាត់ៗ​លើ​ទីលាន​រវាង​តារា​ឆ្នើម Cristiano Ronaldo និង Kylian Mbappe ក្រោយបញ្ចប់ការប្រកួតរវាងបារាំងនិងព័រទុយហ្គាល់ បាន​ធ្វើ​ឱ្យពិភពបាល់ទាត់ហាក់មានការសង្ស័យជាខ្លាំង​ពាក់ព័ន្ធនឹង​អនាគត​ របស់​អ្នក​ទាំង​ពីរ។

រូបភាព​មួយ​សន្លឹក​នៃ​ការ​ឈរ​និយាយ​គ្នា​ដោយ​ស្ងាត់ៗ​លើ​ទីលាន​រវាង​តារា​ឆ្នើម Cristiano Ronaldo និង Kylian Mbappe ក្រោយបញ្ចប់ការប្រកួតរវាងបារាំង និងព័រទុយហ្គាល់ បាន​ធ្វើ​ឱ្យពិភពបាល់ទាត់ហាក់មានការសង្ស័យជាខ្លាំង​ពាក់ព័ន្ធនឹង​អនាគត​របស់​អ្នក​ទាំង​ពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្មាន​ម៉ោង​ក្រោយ​ក៏​មាន​របាយការណ៍​ចុះ​ផ្សាយ​ថា ក្លិប PSG ពិត​ជា​មាន​គោលដៅ​ចង់​យក Ronaldo ចេញ​ពី Juventus ពិត​មែន ជាពិសេសគឺចង់ចាយលុយក្នុងពេលមានវិបត្តិសេដ្ឋកិច្ច COVID-19 នេះទៀតផង។

កីឡាករ Kylian Mbappe និង កីឡាករ Cristiano Ronaldo
កីឡាករ Kylian Mbappe និង កីឡាករ Cristiano Ronaldo

បើយោងតាមប្រភព​ពី Tuttosport បាន​ឲ្យ​ដឹង​ថា ក្លិបបារាំងបានសួរនាំខាងភាគីក្លឹបអ៊ីតាលីហើយ តែ​ Juventus ហាក់​មិន​ទាន់​មាន​បំណង​បើក​ភ្លើងខៀវឱ្យតារាឆ្នើមខ្លួនចាកចេញនោះទេ។

កីឡាករ Cristiano Ronaldo , Kylian Mbappe និងកីឡាករ Neymar
កីឡាករ Cristiano Ronaldo , Kylian Mbappe និងកីឡាករ Neymar

ប្រភពបន្តបានលើកឡើងថា ការ​ចរចា​អាច​នឹង​ធ្វើ​ឡើង​សារ​ជា​ថ្មី​នៅ​ឆ្នាំ ២០២១ ​ដែល​ដឹកនាំ​ដោយ​ផ្ទាល់​ពី​ប្រធាន​ក្លិបរបស់ PSG គឺ​លោក Nasser Al-Khelaifi ។ តម្លៃ​ខ្លួន​របស់ Ronaldo ធ្លាក់​មក​ត្រឹម ៦០ លាន​អឺរ៉ូ​ប៉ុណ្ណោះ ផ្អែក​តាម​ហាងឆេង​ទីផ្សារ​បច្ចុប្បន្ននេះ។

ប៉ុន្តែ​អ្វី​ដែល​ក្លិបយក្សបារាំងសុំនោះគឺ​ចង់​ឱ្យ Ronaldo ព្រម​ទម្លាក់​តម្លៃ​ពលកម្ម​ ៣១ លាន​អឺរ៉ូ/ឆ្នាំ​របស់​គេ​សិន ព្រោះ​វា​ជា​ទំហំ​ដ៏​ក្រាស់ក្រែល​មួយ ដែល​ពិត​ជា​ពិបាក​សម្រាប់ PSG ​កំពុង​ចាយ​ធំ​លើ​ថ្លៃ​ពលកម្ម​កីឡាករ​ខ្លួន​នា​ពេល​បច្ចុប្បន្ន​ស្រាប់​នោះ៕  

កីឡាករ Neymar, Cristiano Ronaldo  និងកីឡាករ Kylian Mbappe
កីឡាករ Neymar, Cristiano Ronaldo  និងកីឡាករ Kylian Mbappe

ប្រភពBeSoccer

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T