កីឡាករ Mesut Ozil មិនស្ថិតក្នុងបញ្ជីកីឡាករដែល Arsenal ត្រូវប្រើប្រាស់សម្រាប់ការប្រកួត Europa League នៅពេលខាងមុខនេះទេ ដែលនាំឱ្យមានពាក្យចចាមអារ៉ាមផ្ទុះកាន់តែខ្លាំងថា Ozil អាចនឹងត្រូវចែកផ្លូវមុនបញ្ចប់កុងត្រាទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសវ័យ ៣១ ឆ្នាំសេសសល់កុងត្រាជាមួយ Arsenal ដើមឆ្នាំក្រោយ ២០២១ ប៉ុន្តែក្លិបនៅអង់គ្លេសកំពុងព្យាយាមចង់ដកគេចេញពីក្រុមឱ្យឆាប់រហ័ស ដើម្បីបញ្ចប់ការចំណាយថ្លៃពលកម្មរហូតដល់ ៣៥ មុឺនផោនក្នុងមួយសប្តាហ៍។
យ៉ាងណាមិញ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះមិនព្រមចាកចេញដោយងាយៗឡើយ ពោលគឺទាមទារឱ្យ Arsenal បង់ថ្លៃបញ្ចប់កុងត្រារបស់គេ ១៣ លានផោនសិន។ ចំពោះទ្រនំថ្មីបន្ទាប់ Ozil អាចនឹងផ្ទេរទៅកាន់ក្លិបនៅសហរដ្ឋអាមេរិកគឺក្របខណ្ឌ MLS តែមិនទាន់បញ្ជាក់ឈ្មោះក្លិបច្បាស់ណាមួយនៅឡើយ។
គួរឲ្យដឹងផងដែរថា កំឡុងការចាយពេល ៧ ឆ្នាំជាមួយ Arsenal កីឡាករលេងតំណែងបម្រើប្រយុទ្ធរូបនេះ រកបាន ៤៤ គ្រាប់ និង Assist ៧៧ លើក ក្នុងការបង្ហាញខ្លួន ២៥៤ ប្រកួតសរុប៕
ប្រភព៖ Soccer Laduma