រដូវ​ភ្លៀងធ្លាក់ ​មក​ដឹង​ពី​របៀប​ការ​ពារ​ កុំ​ឲ្យ​ទឹក​ស៊ី​ជើង​

//s9.kh1.co/3a/3a323db6c93a9f283a89f25e02fd753c834430ce.jpg
យល់ដឹង

 ២៣-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ភ្លៀងធ្លាក់​ជោគជាំ ទឹក​លិច​ស្ទើ​រគ្រប់កន្លែង​ ជា​ហេតុ​ធ្វើ​ឲ្យ​សម្រាមនិង​លូទឹក​ស្អុយ​ឡើង​ហូរ​ពាសពេញ​កន្លែង ដូចនេះ​ប្រសិន​បើ​អ្នក​នៅ​ត្រាំ​នឹង​ទឹក​កខ្វក់​បែបនេះ​យូរ ​វា​នឹង​អាច​បង្ក​ឲ្យ​អ្នក​មាន​ជា​ជំងឺទឹក​ស៊ី​ជើ​ងបាន​ដោយ​ងាយ​។

យល់ដឹង​៖ រដូវនេះ​ជា​រដូវ​វស្សា មាន​​ភ្លៀង​ធ្លាក់​ច្រើន​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ ​ខេត្ត​ក្រុង​មួយចំនួន ​​ត្រូវទទួល​​រងឥទ្ធិពល ​នៃ​​គ្រោះ​ទឹក​ជំនន់ ​បានទៅ​បំផ្លិច​បំផ្លាញ​ដំណាំ និង​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ ​ដែល​រស់​នៅ​ជិត​នឹង ​តំបន់​បឹង​បួរ និង​ដង​ស្ទឹង​នានា​ បន្ទាប់​ពី​មាន​ការ​ធ្លាក់​ភ្លៀង ​ក្នុង​កម្រិត​ពីមធ្យ​ម​ទៅច្រើន ​ក្នុង​រយៈពេលប៉ុន្មាន​​ថ្ងៃជាប់ៗនេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាហេតុ​ដែល ​ប្រជា​ពលរដ្ឋ​ខ្មែរទាំង​អស់ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន នឹង​ជំងឺម្យ៉ាង​ដែលមាន​ឈ្មោះ​ថា ​ទឹក​ស៊ី​ជើង​។ «ទឹក​ស៊ី​ជើង»​ ឬហៅ​ម្យ៉ាង​ទៀត​ថា​ ការបង្ក​រោគដោយ​មេរោគ​ផ្សិត ជា​អាការជំងឺ​សើ​ស្បែក ​ដែល​ភាគ​ច្រើន​តែង​ជួប​ប្រទះ​ ជា​ញឹក​ញាប់​នៅ​ពេល​មាន ​បញ្ហាទឹក​ជំនន់​។ អាការៈទឹក​ស៊ី​ជើង​នេះ​ អាច​បង្ក​ឲ្យ​យើង​មាន​ ការ​រមាស់នៅ​តាម ​ប្រអប់​ជើង​ តាម​ចន្លោះ​ម្រាមជើង​ ក្រចកប្រែ​ជា​មាន​ក្លិន​ ប្រែ​ពណ៌​ក្រចក​ និង​ស្បែកជើង​ឡើង​រីក​ ហើយ​ក្រាស់​ជាដើម​។ ​

មូលហេតុ​នៃ​ ការ​កើត​រោគ​មួយ​ប្រភេទ​នេះ​គឺ​ បណ្តាល​មកពីកា​រឆ្លង​រោគ​ និ​ងការ​មិន​មាន​អនាម័យ ​ចំពោះ​ស្បែក​ជើ​ង និង​ការ​មិន​បាន​សម្អាត ​នៅ​តំបន់​ប្រអប់​ជើង ​ឲ្យ​បាន​ស្អាតល្អ​។ ជើងដែល​សើម​ទឹក​ ឬ​ផ្អាប់​ដោយ​សារជាតិ​ញើស ​រយៈពេល​យូរ​ បណ្តាល​ឲ្យ​ស្បែក​ងាយ​ ឡើង​កន្ទួល​ក្រហម រហូត​ដល់​ក្លាយ​ទៅ​ជា​ផ្សិត ​មាន​សភាព​រមាស់​ និង​របក​នៅត្រង់​បរិវេណ ​ប្រអប់​ជើង​នោះ​ផងដែ​រ។

រូបតំណាង
រូបតំណាង

វីធី​ការ​ពារ​ជំងឺទឹក​ស៊ី​ជើង​មាន​ដូច​ជា​៖

១. បន្ទាប់​ពី​ប៉ះជាមួយ​នឹង ​ទឹក​កខ្វក់​ ឬ​ទឹក​មាន​មេរោគ​ហើយ អ្នក​ត្រូ​វ​សម្អាត​ជើង​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត ឬ​សម្អាត​ជើង​ ជា​មួយ​ទឹក​ក្តៅ​ខណ្ហៗក៏បាន ​រួច​ជូត​ឲ្យ​ស្ងួត​ ដោយ​កន្សែងពោះ​គោទន់ៗ។

២. ប្រសិនបើ​មាន​របួស ​នៅប​រិវេណ​ស្បែក​បាត់​ជើង​ ឬប្រអប់​ជើង​ អ្នក​ត្រូវ​លាង​សម្អាត​របួស ដោយទឹក​អំបិល​និង ​ទឹក​ថ្នាំ​សម្លាប់មេរោគ​។

៣. ហាម​ប្រើ​ប្រាស់​របស់​រួម ជាមួយ​អ្នក​ដទៃ ​ដូចជា​កន្សែង​ជូតខ្លួន​ ស្រោម​ជើង​ និង​ស្បែក​ជើង​ជាដើម​។

៤. ហាម​អេះ​ឬ កេះ​បរិវេណ​សាច់ ​ដែល​មាន​របួស​ ព្រោះ​មេរោគ​ចេញ​ពី ​របួស​អាច​ធ្វើ​ឲ្យ​ឆ្លង​ ទៅកាន់​ស្បែក ​នៅ​បរិវេណ​ដទៃ​ទៀត​បាន។

៥. ប្រើ​ប្រាស់​ស្រោម​ជើង​ និង​ស្បែក​ជើង​ដែល​ស្ងួត​ មិនសើម​ផ្អាប់​ជា​និច្ច​។

​ដើម្បី​ព្យាបាល ​ជំងឺ​ទឹក​ស៊ី​ជើង​នេះ​គឺ​ត្រូវ ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​រមាស់ ឬថ្នាំ​អាឡែក​ស៊ី មក​លាប​ពី​លើ​ស្បែក​ប្រអប់​ជើង​ ដើម្បី​ឲ្យស្បែក​មាន​ សភាពល្អឡើង​វិញ មិន​មាន​អាការរមាស់ និង​បំបាត់ការ​ប្រះ ​រលាត់​ស្បែក​ជាដើម​។ ករណី​ដែល​ស្បែក​រមាស់ ​ដល់​ថ្នាក់​អាប់​សែហើយ​នោះគឺ ​បណ្តាលមកពី​ស្បែក​រហែក ​ឆ្លងបាក់​តេរី​រហូត ដល់​ថ្នាក់​ឡើង​ផ្សិត។

ពាក់​ស្បែក​ជើង​កវែង​បែបនេះ​ដើម្បី​ការ​ពារជើងពី​ទឹក​កង្វក់​
ពាក់​ស្បែក​ជើង​កវែង​បែបនេះ​ដើម្បី​ការ​ពារជើងពី​ទឹក​កង្វក់​

ដូច្នេះ​អ្នក​គួរ​តែ​ប្រញាប់​ ទៅ​មន្ទីពេទ្យ​ដើម្បី​ឲ្យ​ វេជ្ជ​បណ្ឌិត​ធ្វើ ​ការ​ព្យាបាល​បន្ទាន់​ ព្រោះ​អាការបែបនេះ ​អាច​នឹង​ពិបាក​ព្យាបាល​ ហើយ​ចំណាយ​ពេល​យូរ​ និ​ងអស់​ថវិកា​ច្រើន​ទៀត​ផង​។ ហេតុ​ដូចនេះ ​ក្នុង​អំឡុងពេល​ដែល​ទឹក​ កំពុង​តែ​មាន​ការ​ជន់​លិច​ខ្លាំង ​សូម​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​បង្កើន​នៅ​ការ​ប្រុ​ងប្រយ័ត្នខ្ពស់​ ចំពោះ​បញ្ហា​ឆ្លង​ផ្សេងៗ ​ដែល​អាច​កើត​មានឡើង​ផងដែរ​៕

ប្រភព៖ lare..., Health

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T